ព័ត៌មានអន្តរជាតិ

ប្រធាន IMF ព្រមានពីភាព មិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោក

xinhua

ញូវយ៉ក៖ នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានព្រមានថា ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោក ។ លោកស្រី Georgieva បានឲ្យដឹង នៅឯវិទ្យាស្ថាន Milken ក្នុងរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីថា “ភាពធន់សកលមិនទាន់ត្រូវបានសាកល្បងពេញ លេញនៅឡើយទេ ហើយមានសញ្ញាគួរ ឱ្យព្រួយបារម្ភថា ការសាកល្បងអាចនឹងមកដល់” ។

លោកស្រី បានលើកឡើងថា និន្នាការ នៃគោលនយោបាយពន្ធគយ កំពុងក្លាយជាអថេរដ៏សំខាន់ ដែលប៉ះពាល់ដល់ ការរំពឹងទុក នៃសេដ្ឋកិច្ចពិភពលោក ។ លោកស្រីបានបន្តថា ឥទ្ធិពលពេញលេញនៃពន្ធ គឺនៅតែត្រូវបានបង្ហាញ។ ទន្ទឹមនឹងនោះ លោកស្រីបានព្រមានថា ជំនន់នៃទំនិញ ដែលពីមុនមានគោលដៅ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ប៉ុន្តែបានបញ្ជូនបន្តទៅទីផ្សារ ក្នុងប្រទេសផ្សេងទៀត អាចបង្កឱ្យមាន “ការដំឡើងពន្ធជុំទីពីរ”។

លោកស្រីបានព្រមានទៀតថា ទីផ្សារហិរញ្ញវត្ថុជាទូទៅនៅ តែមានស្ថេរភាពក្នុងការ ប្រឈមមុខនឹងភាព ចលាចលនៃគោលនយោបាយ “បិទបាំង” ដោយបន្ថែមថា “ប្រសិន បើការកែតម្រូវខ្លាំងកើតឡើង លក្ខខណ្ឌហិរញ្ញវត្ថុ កាន់តែតឹងតែងអាចប៉ះពាល់ ដល់កំណើន ពិភពលោក” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

លោកស្រី Georgieva បានជំរុញឱ្យអ្នកបង្កើត គោលនយោបាយ របស់ពិភពលោករក្សាពាណិជ្ជកម្ម ជាក្បាលម៉ាស៊ីននៃកំណើនពិភពលោក។ លោកស្រីបានគូសបញ្ជាក់ថា “ចូរយើងរួមគ្នានៅក្នុងពិភពដ៏ស្មុគស្មាញនេះ ដើម្បីផ្តល់នូវគោលនយោបាយឆ្លាតវៃ ដែលបង្កើតទីផ្សាររឹងមាំ ស្ថាប័ន និងសំណាញ់សុវត្ថិភាព”។

គួរបញ្ជាក់ថា អង្គការ IMF បានកែប្រែ កំណើន GDP សកលឆ្នាំ ២០២៥ មកនៅត្រឹម ៣% នៅក្នុងការធ្វើបច្ចុប្បន្នភាព ក្នុងខែកក្កដា នៃទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ពីការព្យាករណ៍ពីមុនរបស់ខ្លួន ៣.៣% ក្នុងឆ្នាំ ២០២៤។ IMF នឹងធ្វើបច្ចុប្បន្នភាព ការព្យាករណ៍ នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំ ២០២៥ របស់ខ្លួននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី ១៣-១៨ ខែតុលា៕

To Top