បច្ចុប្បន្ននេះ ពិភពលោកកំពុងឈានចូលដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់ថ្មី

បច្ចុប្បន្ននេះ ពិភពលោកកំពុងឈានចូលដំណាក់កាលរង្គោះរង្គើ និងកំណែទម្រង់ថ្មី ដែលប្រឈមមុខនឹងការសាកល្បងជាច្រើន។ បញ្ហាប្រឈមទាំងនេះមិនត្រឹមតែបានជះឥទ្ធិពលដល់ការលើកកម្ពស់បន្ថែមទៀតនៃសិទ្ធិ និងការអភិវឌ្ឍរបស់ស្ត្រីប៉ុណ្ណោះទេ ក៏ថែមទាំងពាក់ព័ន្ធដល់ការសម្រចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាសកលផងដែរ។

ពិភពលោករំពឹងទុកថា ក្នុងនាមជាប្រទេសធំមួយដែលមានឥទ្ធិពលយ៉ាងខ្លាំងនៅទូទាំងពិភពលោក ប្រទេសចិនអាចផ្តល់ការណែនាំខាងទស្សនៈ និងវិធីសាស្រ្តជាក់ស្តែងក្នុងការជំរុញការអភិវឌ្ឍដ៏ទូលំទូលាយនៃបុព្វហេតុស្ត្រីនៅកិច្ចប្រជុំថ្នាក់ដឹកនាំស្តីពីស្រ្តីដែលបើកធ្វើនៅទីក្រុងប៉េកាំងពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែតុលា ហើយប្រទេសចិននឹងពិភាក្សាអំពីផែនការសកលសំខាន់ៗសម្រាប់ការអភិវឌ្ឍបុព្វហេតុស្ត្រីជាមួយគ្រប់ភាគី ដើម្បីចង្អុលបង្ហាញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការខាងបុព្វហេតុស្រ្តីសកល ក៏ដូចជាធ្វើឱ្យស្រ្តីគ្រប់រូបសុទ្ធតែមានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួនផងដែរ៕


