ទំហំ នៃការលក់រថយន្ត របស់ប្រទេសរុស្សីកើនឡើងខ្លាំង ក្នុងឆ្នាំ២០២៥នេះទៅដល់១,៣លានគ្រឿងរួចទៅហើយ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីលោក Anton Alikhanov បាននិយាយកាលពីថ្ងៃអង្គារថា ការលក់រថយន្តថ្មីនៅក្នុងទីផ្សាររុស្ស៊ី ត្រូវបានគេរំពឹងថានឹងមានចំនួនសរុប៣៥ម៉ឺនគ្រឿងបន្ថែមទៀតនៅក្នុងត្រីមាសទី៤ឆ្នាំ ២០២៥ចំណែកឯការលក់ពេញមួយឆ្នាំ ត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់១,៣លានទៅ១,៤លានគ្រឿង។
លោករដ្ឋមន្ត្រីបាននិយាយថា ៖ ដោយគិតពីសក្ដានុពលថ្មីៗនៃទីផ្សាររថយន្តរបស់យើង យើងរំពឹងថារថយន្តថ្មីប្រហែល ៣៥ម៉ឺន គ្រឿងទៀតនឹងត្រូវបានលក់ នៅក្នុងត្រីមាសទី៤។ ម្យ៉ាងវិញទៀត បរិមាណទីផ្សាររថយន្តថ្មីនៅក្នុងផ្នែកទាំងអស់នឹងមានប្រហែល១,៣-១,៤ លានគ្រឿង គិតត្រឹមចុងឆ្នាំ ២០២៥ខាងមុខនេះ។
រដ្ឋមន្ត្រីបាននិយាយទៀតថា វាប្រហែលមួយភាគបួនខាង ក្រោមលទ្ធផលកាលពីឆ្នាំមុន ប៉ុន្តែវាអាចលើសពីតួលេខឆ្នាំ២០២៣ នៅពេលដែលរថយន្តប្រហែល ១,៣លានគ្រឿង ត្រូវបានលក់តាមផែនការនោះ។
មុននេះ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មរុស្ស៊ីបានរាយការណ៍ថា យានយន្តជាង១លានគ្រឿងនៅគ្រប់ប្រភេទទាំងអស់ រួមទាំងរថយន្តដឹកអ្នកដំណើរ រថយន្តធុនស្រាល ឡានដឹកទំនិញ និងរថយន្តក្រុង ត្រូវបានលក់នៅក្នុងប្រទេសរុស្ស៊ីចន្លោះខែមករាដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលទីផ្សារបានធ្លាក់ចុះ ២៤,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ឯកឧត្តមរដ្ឋមន្ត្រីក៏បានមានប្រសាសន៍ផងដែរថា វិធានការជំរុញតម្រូវការសម្រាប់យានជំនិះនៅតែមានសម្រាប់ផ្គត់ផ្គង់ទីផ្សារ ដោយមានការផ្តល់ប្រាក់កម្ចី និងជួលរថយន្ត ជាឧបករណ៍ចម្បង។ លោកបានបន្ថែមថា៖ឧទាហរណ៍ រថយន្តក្នុងស្រុកប្រហែល១១៥៥០០០គ្រឿង ត្រូវបានលក់រួច ហើយក្នុងរយៈពេល៨ខែកន្លងមកនេះ៕
ប្រែសម្រួល៖ស៊ុនលី
