ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស ដោះលែងសាកសព ចំណាប់ខ្មាំងអ៊ីស្រាអែល ៤នាក់ទៀត កាលយប់ថ្ងៃអង្គារនេះ

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា សាកសពចំណាប់ខ្មាំង៤នាក់ទៀត ត្រូវបានប្រគល់ដល់ដៃ របស់កងកម្លាំងអ៊ីស្រាអែលនៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមហាម៉ាស បានប្រគល់ពួកគេទៅឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទក្រហមកាលពីយប់ថ្ងៃអង្គារ ។

យោងតាមការបញ្ជាក់ដោយកងកម្លាំង យោធាអ៊ីស្រាអែល និងទីភ្នាក់ងារសន្តិសុខ Shin Bet បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ រួមមួយថា៖ការប្រគល់នេះធ្វើឡើងបន្ទាប់ពីមានការផ្ទេរស្រដៀងគ្នា កាលពីថ្ងៃចន្ទ នៅពេលដែលក្រុមហាម៉ាសបានប្រគល់សាកសពចំណាប់ខ្មាំង៤នាក់ រួមជាមួយនឹងឈ្លើយសឹកដែល នៅរស់រានមានជីវិតទាំងអស់ ២០នាក់ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ឈប់បាញ់ដែលអ៊ីស្រាអែល បានដោះលែងអ្នកជាប់ឃុំនិងអ្នកទោសប៉ាឡេស្ទីនប្រហែល ២០០០ នាក់។

គួរឲ្យដឹងដែរថាអ៊ីស្រាអែលបានអះអាងថា សាកសពចំណាប់ខ្មាំងប្រហែលជា២០នាក់ទៀតនៅតែស្ថិតនៅក្នុងតំបន់ហ្គាហ្សា ហើយទាមទារឱ្យក្រុមហាម៉ាស់ ដោះលែងពួកគេផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

To Top