អាកាសយានដ្ឋានអន្តរជាតិតេជោ អាចទទួលជើងយន្តហោះខ្នាតអន្តរជាតិ ជាច្រើនជុំវិញពិភពលោក

ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អាកាសយានដ្ឋានអន្តរជាតិតេជោ នៅព្រឹកថ្ងៃ២០ តុលា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានលើកឡើងថា អាកាសយានដ្ឋានថ្មីរបស់កម្ពុជានេះ អាចទទួលជើងយន្តហោះខ្នាតអន្តរជាតិជាច្រើននៅជុំវិញពិភពលោក ។
សម្តេចបន្តថា ផ្លូវអាកាសជាមធ្យោបាយធ្វើដំណើរដឹកជញ្ជូនដ៏ចាំបាញ់លើវិស័យទេសចរណ៍ កាទូត នយោបាយ និងវិស័យជាច្រើនទៀត ដែលមិនអាចខ្វះបាន៕
