មេដឹកនាំស៊ែប៊ីជឿជាក់ថា ជំនួបកំពូលរវាងលោក Trump និងលោក Putin នឹងក្លាយជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ

បរទេស៖យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីស៊ែប៊ី លោក Aleksandar Vucic បានព្យាករណ៍ថា ជំនួបកំពូលនាពេលខាងមុខ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិករបស់លោក គឺលោក Donald Trump នៅប្រទេសហុងគ្រី នឹងក្លាយទៅជាជំនួបជាប្រវត្តិសាស្ត្រ។
កិច្ចប្រជុំនៅទីក្រុង Budapest ត្រូវបានគេរំពឹងថា នឹងផ្តោតលើការ ដោះស្រាយជម្លោះអ៊ុយក្រែន ។ គឺជាកិច្ចការងារផ្ទុយស្រឡះ ពីរដ្ឋសមាជិក សហភាពអឺរ៉ុបដទៃទៀត ហុងគ្រីបានប្រឆាំងជាប់លាប់ នូវគោលនយោបាយប្រឈមមុខ ដាក់គ្នារបស់ទីក្រុងប្រ៊ូសែលចំពោះរុស្ស៊ី និងបានតស៊ូមតិ សម្រាប់វិធីសាស្រ្តការទូតបន្ថែមទៀត។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយស៊ែប៊ី កាលពីថ្ងៃសុក្រ លោក Vucic បាននិយាយថាលោក ៖លោកពិតជារីករាយខ្លាំងណាស់ ដែលនាយករដ្ឋមន្រ្តីហុងគ្រី Viktor Orban ទទួលបានឱកាស ដើម្បីរៀបចំកិច្ចប្រជុំកំពូលដ៏សំខាន់បំផុតនៃសតវត្សទី២១នេះ ។
ទោះជាយ៉ាងណាក៏ដោយ មេដឹកនាំស៊ែប៊ីបានព្រមានថា ធាតុ នៃសេរីនិយម នៅក្នុងសហរដ្ឋអាមេរិក និងបណ្តាប្រទេស EU មួយចំនួនអាចប៉ុនប៉ងបំផ្លាញកិច្ចប្រជុំកំពូលនាពេលខាងមុខ។
គួរឲ្យដឹងដែរថាកាលពីថ្ងៃសៅរ៍ កាសែត El Pais របស់អេស្ប៉ាញបានអះអាងថា កិច្ចប្រជុំលោក Putin-Trump ដែលបានគ្រោងទុកនៅកណ្តាលអឺរ៉ុប គឺជា ស្ថានភាពដ៏អាម៉ាស់ និងឆ្គាំឆ្គងបំផុត សម្រាប់សហភាពអឺរ៉ុប និងអង្គការណាតូខណៈដែលហុងគ្រីគឺជាសមាជិកនៃអ្នកស្ថាប័នទាំងពីរ៕
ប្រែសម្រួល៖ស៊ុនលី
