ព័ត៌មានអន្តរជាតិ

អាមេរិក ចូលរួរំលែកទុក្ខអ៊ីរ៉ង់ ដែលចៃដន្យបាញ់ សម្លាប់យោធាខ្លួន ឯងអស់១៩នាក់

បរទេស ៖ នៅថ្ងៃព្រហស្បតិ៍ទី១៤ ខែឧសភានេះ យោធាសហរដ្ឋអាមេរិក បានថ្លែង ដើម្បីចូលរួមរំលែកទុក្ខ ចំពោះប្រទេសអ៊ីរ៉ង់ជុំវិញ ឧប្បត្តិហេតុបាញ់មីស៊ីល សម្លាប់ទាហាន របស់ខ្លួនអស់ ១៩ នាក់ ។

អាជ្ញាធរអ៊ីរ៉ង់ កាលពីថ្ងៃចន្ទ បាននិយាយថា មីស៊ីលប្រភេទប្រឆាំង នាវាបានបាញ់ចេញនៅត្រង់ តំបន់ជិតកំពង់ផែ Jask ចម្ងាយប្រមាណជា ១២៧០ គីឡូម៉ែត្រ ភាគអាគ្នេយ៍ នៃទីក្រុងតេរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ។ អាជ្ញាធរបានហេតុការណ៍នេះក៏បាន ធ្វើឱ្យទាហានចំនួន ១៥ នាក់ផ្សេងទៀតរង របួសផងដែរ។

នៅក្នុងសេចក្តីថ្លែង ការណ៍មួយ ដោយលោកវរសេនីយ៍ឯក Bill Urabn និងជាអ្នកនាំពាក្យ នៃបញ្ជាការកណ្ដាលអាមេរិក បាននិយាយថា កម្លាំងអាមេរិកទាំងអស់ សុំចូលរួមរំលែកទុក្ខ ដោយស្មោះ ទៅដល់ប្រជាជនអ៊ីរ៉ង់ ចំពោះការបាត់បង់ជីវិត ដ៏សោកសៅមួយនេះ។

ទោះបីជាយ៉ាងណាក្តី លោកUrban ក៏បានធ្វើរិះគន់ ចំពោះសមយុទ្ធយោធា របស់អ៊ីរ៉ង់មួយនេះផងដែរ ដែលបានធ្វើឡើង នៅជិតច្រកសមុទ្រHormuz ដែលជាមាត់តូចចង្អៀត នៃឈូងសមុទ្រPersian ដែលជាច្រកដែលមាន ប្រេងដល់ទៅ ២០ភាគរយ ឆ្លងកាត់៕

ប្រែសម្រួល៖ស៊ុនលី

To Top