ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រកាសផ្ដល់ពាក្យ ដល់បេក្ខជន បេក្ខនារី  ដែលចូលរួមប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌ មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ធំ !

កំពង់ធំ ៖ ថ្ងៃទី ២០ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រធានអនុគណ:កម្មការ និងជាស្នងការនគរបាលខេត្តកំពង់ធំ បានដឹកនាំក្រុមការងារផ្តល់ពាក្យ ដល់បេក្ខជន បេក្ខនារី  ដែលចូលរួមប្រឡងប្រជែង ជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល ប្រធានអនុគណ:កម្មការ មានប្រសាសន៍ សំណេះសំណាលជាមួយបេក្ខជន-បេក្ខនារី ដែលចូលរួមប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នាឱកាសនេះ ត្រូវមានរបៀបរៀបរយ រក្សាសណ្តាប់ធ្នាប់ល្អ ព្រមទាំងយកចិត្តទុកដាក់ស្ដាប់ការណែនាំ របស់ក្រុមការងារប្រឡងជ្រើសរើស ។

ចុងក្រោយ លោកស្នងការ  ប្រកាសបើកការផ្ដល់ពាក្យ ចាប់ផ្តើមពីព្រឹកថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ២០២៥ និងទទួលពាក្យថ្ងៃទី ២៧ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៥ នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ៕ ដោយសំនៀង

To Top