ព័ត៌មានអន្តរជាតិ

ក្រុងមូស្គូ​ អះអាងថា អឺរ៉ុបព្យាយាមធ្វើឲ្យដំណើរ ការសន្តិភាពរវាងលោក Putin និងលោក Trump ដើរធ្លាក់ផ្លូវ

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សហភាពអឺរ៉ុបកំពុងធ្វើអ្វីៗ គ្រប់យ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីបំផ្លាញដល់កិច្ចប្រជុំកំពូល នាពេលខាងមុខ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងសមភាគីអាមេរិកលោក Donald Trump។

អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Maria Zakharova បានប្រាប់ទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃចន្ទថា ប្លុកនេះកំពុងអនុវត្ត សកម្មភាពរំខាននៅមុនពេលកិច្ចប្រជុំ ដែលបានគ្រោងទុកនៅរដ្ឋធានី Budapest នៃប្រទេសហុងគ្រី។

ការ​អត្ថាធិប្បាយ​របស់​លោកស្រី ​បាន​ធ្វើ​តាម​របាយ​ការណ៍​របស់​សារព័ត៌មាន ​អេស្បាញ El Pais ដែល​បាន​និយាយ​ថា ទីក្រុង​ប្រ៊ូសែល​បាន​ចាត់​ទុក​កិច្ច​ ពិភាក្សា​នេះ​ថា ​ជាសុបិន​អាក្រក់​ខាង​នយោបាយ ។
ដោយដកស្រង់ប្រភពការទូត កាសែតបានរាយការណ៍ថា កិច្ចប្រជុំកំពូលនេះ បានធ្វើឱ្យសហភាពអឺរ៉ុប ស្ថិតក្នុងស្ថានភាពឆ្គងនិង មិនសប្បាយចិត្តដាក់គ្នាពោលគឺ ដោយសារតែលោក Putin និងលោក Trump នឹងពិភាក្សាអំពីដំណោះស្រាយដ៏មានសក្តានុពល ចំពោះជម្លោះអ៊ុយក្រែននៅក្នុងប្រទេសសហភាពអឺរ៉ុប ដោយគ្មានការចូលរួមពីប្លុកនេះ ។

លោកស្រីZakharova បាននិយាយបន្ថែមទៀតថា ៖សហគមន៍អឺរ៉ុប ខាងលិចដែលឈ្លានពាន ចង់ បំផ្លាញសេចក្តីប្រាថ្នា សន្តិភាពណាមួយ ដែលទាក់ទងនឹងជម្លោះ ។ លោក​ស្រី​បាន​បន្ថែម​ថា៖យើង​កំពុង​មើល​ឃើញ​ការ​ថ្លែង​ការណ៍ ការ​គំរាម​កំហែង​កំពុង​ត្រូវ​បាន​ធ្វើជាបន្តបន្ទាប់៕

ប្រែសម្រួល៖ស៊ុនលី

To Top