ព័ត៌មានអន្តរជាតិ

សមាជិកអឺរ៉ុបព្រមព្រៀងគ្នា ហាមប្រាមមិនឲ្យមានការដឹកជញ្ជូន ហ្គាសរបស់រុស្សី ឆ្លងកាត់ប្លុកឡើយ

បរទេស៖យោងតាមការចេញផ្សាយ របស់ RT ក្រុមប្រឹក្សាអឺរ៉ុបបានប្រកាសថា សមាជិកសហភាពអឺរ៉ុបទាំងឡាយ បានយល់ព្រមហាមឃាត់ការដឹកជញ្ជូន ឧស្ម័នរុស្ស៊ីតាមរយៈប្លុកនេះនៅក្នុងការសម្រេចចិត្តដាក់សំពាធថ្មី មួយទៀតទៅលើប្រទេសរុស្សី។

ក្រុមប្រឹក្សាបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង នាំចូលថ្មីសម្រាប់ហ្គាសរុស្ស៊ីនឹងត្រូវបានហាមឃាត់ ដោយប្លុកចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០២៦។

កិច្ចព្រមព្រៀងរយៈពេលខ្លី ដែលបានឈានដល់មុនថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៥ នឹងត្រូវបានអនុញ្ញាត ឱ្យដំណើរការរហូតដល់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៦ ខណៈដែលកិច្ចសន្យារយៈពេលវែង នឹងត្រូវបានអនុញ្ញាតឱ្យដំណើរ ការរហូតដល់ថ្ងៃទី១ខែមករា ឆ្នាំ២០២៨។

យោងតាមក្រុមប្រឹក្សានេះ ច្បាប់ថ្មីទុកកន្លែង សម្រាប់ ភាពបត់បែនជាក់លាក់ សម្រាប់រដ្ឋសមាជិក ដែលគ្មានផ្លូវទឹកដែលរងផល ប៉ះពាល់ដោយការផ្លាស់ប្តូរថ្មីៗ នៃផ្លូវផ្គត់ផ្គង់ដែលនឹង ត្រូវបានអនុញ្ញាតឱ្យធ្វើវិសោធនកម្ម កិច្ចសន្យា ដែលមានស្រាប់របស់ពួកគេជាមួយរុស្ស៊ី។

គួរឲ្យដឹងដែរថា យ៉ាងណាក្តីរដ្ឋមន្ត្រី ហុងគ្រីលោក Peter Szijjarto ដែលបានចូលរួមវេទិកា​ សប្តាហ៍ ថាមពលរុស្ស៊ីនៅទីក្រុងមូស្គូ កាលពីសប្តាហ៍មុនបានរំលឹកឡើងវិញថា ទីក្រុង Budapest មិនមានចេតនាបោះបង់ ចោលហ្គាស និងប្រេងរបស់រុស្ស៊ីទេ ព្រោះវា នឹងមិនអាចធានាការ ផ្គត់ផ្គង់ឥន្ធនៈចាំបាច់ដោយគ្មាន ការចែកចាយនោះឡើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top