បរទេស ៖ នៅថ្ងៃនេះ លោកStelios Haji Loannou ដែលត្រូវ បានគេស្គាល់ថា ស្ថាបនិក នៃក្រុមហ៊ុនអាកាសចរ EasyJet បានប្រកាសថា នឹងផ្តល់ប្រាក់រង្វាន់ ប្រមាណជា៦,២លានដុល្លារ សម្រាប់ព័ត៌មានទាំងឡាយណា ដែលនឹងនាំឲ្យទៅដល់ការ លប់ចោលការបញ្ជាទិញ យន្តហោះAirbus ចំនួនប្រមាណ ជា១០៧គ្រឿង។
លោក Haji-Ioannou ដែលគ្រួសាររបស់គាត់ កាន់កាប់ភាគហ៊ុនមួយភាគបី នៃភាគហ៊ុនរបស់ EasyJet បានបន្តការមិនពេញ រយៈពេលមួយទសវត្ស មកហើយអំពីផែនការ ពង្រីកចំនួនយន្តហោះ របស់ក្រុមហ៊ុនដោយអះអាងថា វានឹងបំផ្លាញតម្លៃភាគទុន របស់ម្ចាស់ភាគហ៊ុន ហើយជារឿយៗ លោកតែងតែចង់ឲ្យមានការ ដកថ្នាក់ដឹកនាំ របស់ក្រុមហ៊ុនផងដែរ។
កន្លងមកថ្មីៗនេះ លោកបានស្នើឲ្យ មានកិច្ចប្រជុំ ជាពិសេសមួយ ជាមួយនឹងក្រុមម្ចាស់ភាគហ៊ុនទាំងអស់ នាថ្ងៃទី២២ ខែឧសភាខាងមុខ ដើម្បីបោះឆ្នោត ដកប្រធានប្រតិបត្តិក្រុមហ៊ុន ប្រធានក្រុមហ៊ុន និងប្រធានផ្នែក២រូបទៀតផង ដោយចាំបាច់លោកត្រូវការ សម្លេងគាំទ្រយ៉ាងហោចណាស់ ពាក់កណ្តាល ដើម្បីអនុម័តការងារនេះ៕
ប្រែសម្រួល៖ស៊ុនលី