ព័ត៌មានជាតិ

ព្យុះទី២៤ឈ្មោះហ្វេងសេង បានថយឥទ្ធិពលមកលើកម្ពុជា

ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ បានប្រកាសថា ព្យុះទី២៤ឈ្មោះហ្វេងសេង (Fengshen)T2524 បានថយឥទ្ធិពលមកលើរបបខ្យល់មូសុងដែលបក់លើសមុទ្រអានដាមម៉ែន សមុទ្រកម្ពុជា អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើកម្ពុជា ។

ប៉ុន្តែទោះបីជាយ៉ាងណា ក្រសួងបញ្ជាក់ថា ស្ថានភាពបែបនេះ ចាប់ពីថ្ងៃ២២-២៤តុលា នឹងអាចធ្វើឲ្យមានភ្លៀង ធ្លាក់នៅតាមបណ្តាខេត្តមួយចំនួន លាយឡំដោយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ផងដែរ ៕

To Top