ព័ត៌មានជាតិ

កម្លាំងនគរបាលខេត្តប៉ៃលិន ឃាត់ខ្លួនជនជាតិថៃ ០៥នាក់ ករណីជួញដូរ រក្សាទុក នូវសារធាតុញៀន ជិត ៦គីឡូក្រាម

ប៉ៃលិន ៖ លោកឧត្តមសេនីយ៍ត្រី សោម ប៉ិម ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាល ស្រុកសាលាក្រៅ កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ បានធ្វើការបង្ក្រាបជាក់ស្តែង នូវករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០១ លើក មាន ០២ទីតាំង ដែលទីតាំងទី១ នៅចំណុចផ្ទះជួលផ្លូវទៅវត្តសារវណ្ណ ស្ថិតនៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥នាក់ ស្រី ០១នាក់ ជាជនជាតិថៃ ។

ជនសង្ស័យទាំង៥នាក់ រួមមាន ១-ឈ្មោះ Anuwat chansuphan ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិថៃ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ២-ឈ្មោះ Chaninthon Suepsombat ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិថៃ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ៣-ឈ្មោះ Arthit saelor ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ថៃ រស់នៅ ភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ ៤-ឈ្មោះ MissNatiya Klomkleang ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិថៃ រស់នៅភូមិផ្សាព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ ៥-ឈ្មោះ Chakninthon suepsombat ភេទប្រុស អាយុ២២ ជនជាតិថៃ រស់នៅភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចដកហូតសម្ភារៈ និងវត្ថុតាងរួមមាន៖ ១-ម្សៅក្រាមកេតាមីន (K) (សង្ស័យជាសារធាតុញៀន)ចំនួន ១១៥កញ្ចប់ ធំ០៤កញ្ចប់, ២-ថ្នាំគ្រាប់ពណ៌ប្រផេះ (សង្ស័យជាសារធាតុញៀន)ចំនួន០២កញ្ចប់ធំ ស្មើនិង២០០គ្រាប់ ៣-ថ្នាំគ្រាប់ពណ៌បៃតង (សង្ស័យជាសារធាតុញៀន) ចំនួន ០៣កញ្ចប់ធំស្មើ និង ៣០០គ្រាប់, ៤-ម្សៅគ្រាប់ពណ៌ផ្កាឈូក(សង្ស័យជាសារធាតុញៀន) ចំនួន ០២កញ្ចប់ធំ ស្មើនិង២៧៣គ្រាប់, ៦-កញ្ចប់ពណ៌ក្រហម រូបសេះសង្ស័យ ជាសារធាតុញៀន) ចំនួន០៤, ៧-កញ្ចប់ពណ៌លឿង (សង្ស័យជាសារធាតុញៀន)ចំនួន ០២កញ្ចប់, ៨-ខលីចេនចំនួន៨ កញ្ចប់(សង្ស័យ ជាសារធាតុញៀន), ៩-កញ្ចប់ពណ៌ខ្មៅចំនួន០១ (សង្ស័យជាសារធាតុញៀន) ។ ១០-ជញ្ជីងចំនួន១១គ្រឿង,
១១-ទូរស័ព្ទ ចំនួន ០៤គ្រឿង, ១២-លុយថៃចំនួន ១២១៤០បាត, ១៣-ថង់សម្រាប់វេចខ្ចប់ មួយចំនួន, ១៤-ម៉ូតូចំនួន ០៣គ្រឿង -ម៉ាកPCX ស្លាកលេខ ភ្នំពេញ 1FN-1014 -ម៉ាកPCXស្លាកលេខភ្នំពេញ 1GK-3259 -ម៉ាកស្កុបពីស្លាកលេខភ្នំពេញ 1AS 2676,១៥-ម៉ាស៊ីនរាប់លុយចំនួន០១គ្រឿង។ ទីតាំងទី២ នៅចំណុចបន្ទប់ជួលជិតផ្សាតាប៉ាច ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដកហូតវត្ថុតាងរួមមាន៖ ១-កញ្ចប់រូបតែ (សង្សយ័ជាសារធាតុញៀនកេតាមីន(k) ចំនួន៣ដុំធំ និង៤កញ្ចប់ ) ២-កញ្ចប់ខលីចេនចំនួន១៨ដុំ ស្មើនិង១៨០កញ្ចប់ (សង្ស័យជាសារធាតុញៀន), ៣-កញ្ចប់ពណ៌ក្រហមរូបសេះចំនួន៦ដុំ ស្មើនិង៦០កញ្ចប់ (សង្ស័យជាសារធាតុញៀន), ៤-កញ្ចប់ ferrari ពណ៌សរូបសេះចំនួន៣ដុំ ស្មើនិង៣០កញ្ចប់(សង្ស័យជាសារធាតុញៀន), ៥-កញ្ចប់ខលីចេនពណ៌ផ្កាឈូកចំនួន២០កញ្ចប់-ជញ្ជីងចំនួន២គ្រឿង(សង្ស័យជាសារធាតុញៀន)។ សរុបវត្ថុតាង (សង្ស័យជាសារធាតុញៀន) សរុបរួម៖ ១-ថ្នាំញៀនកេតតាមីន(K) ទម្ងន់សរុប ៣គីឡូ៨ខាំ, ២-ថ្នាំគ្រាប់សរុបរួម ៨១៣គ្រាប់ទម្ងន់៤ខាំ៨ក្រាម, ៣-កញ្ចប់ពណ៌បៃតងUX ទម្ងន់៣,៣ខាំ, ៤-ថ្នាំញៀនកញ្ចប់សរុបរួម២១៣កញ្ចប់ ទម្ងន់១គីឡូ២ខាំកន្លះ, សរុបសារធាតុញៀនចំនួន ៥,៨៦គីឡូក្រាម ។

បច្ចុប្បន្ន ជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កំពុងកសាងសំណុំរឿងបញ្ជូន ទៅតុលាការតាមនីតិវិធីច្បាប់ ៕

To Top