សិល្បៈខ្មែរកូនខ្មែរអ្នកលើកស្ទួយខ្មែរ ប៊ែវើរីជីសប្រកាសសហការជាមួយហង្សមាសនាំយកព្រឹត្តិការណ៍ប្រគំតន្ត្រីនិងសង្វៀនប្រដាល់ទៅគ្រប់ខេត្ត-ក្រុង
(ភ្នំពេញ)៖ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងអ្នកឧកញ៉ា អ៊ឹង ឆៃងួន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហង្ស មាស គ្រុប បានប្រកាសចាប់ដៃសហការនាំយកមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស CAMBODIA OWN THE NIGHT TOUR CONCERT និងសង្វៀនប្រដាល់ CAMBODIA SUPER WARRIORS KUN KHMER ទៅគ្រប់ខេត្ត-ក្រុងទូទាំងប្រទេស ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែឈានដល់កម្រិតកំពូល។
ក្នុងឱកាសនោះ អ្នកឧកញ៉ា លាង ម៉េង បានមានប្រសាសន៍ថា៖ “ទោះជាយើងជួបស្ថានការណ៍លំបាក ក៏យើងត្រូវតែបន្តដំណើរទៅមុខ ព្រោះយើងម្នាក់ៗសុទ្ធតែមានបន្ទុកត្រូវរ៉ាប់រងរៀងខ្លួន មិនថាជាសិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនី ឬជាម្ចាស់អាជីវកម្មជាដើម ទើប ខ្មែរ ប៊ែវើរីជីស សម្រេចឧបត្ថម្ភផ្តាច់មុខ បង្កើតព្រឹត្តិការណ៍ប្រគំតន្រ្តី និងការប្រកួតប្រដាល់នេះ ហើយចំណូលវិលជុំក្នុងស្រុកបែបនេះ នឹងធ្វើឱ្យខ្មែរយើងមានសមត្ថភាពជួយត្រឡប់ទៅវិញ នៅពេលដែលសង្គមត្រូវការ”។
នេះ មិនមែនជាលើកដំបូងឡើយ ដែល ខ្មែរ ប៊ែវើរីជីស ចូលរួមសហការជាមួយ ហង្ស មាស គ្រុប ដើម្បីលើកស្ទួយវប្បធម៌ សិល្បៈ តន្ត្រីនៅកម្ពុជា ដោយកន្លងមក ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភផ្តាច់មុខនាំយកកម្មវិធីប្រលងចម្រៀងលំដាប់ពិភពលោកជាច្រើនដូចជា THE VOICE CAMBODIA គ្រប់រដូវកាល, X FACTOR CAMBODIA រដូវកាលទី ១, KILLER KARAOKE រដូវកាលទី ៧, និងព្រឹតិ្តការណ៍ប្រកួតប្រដាល់ប្រចាំសប្តាហ៍បន្ថែមទៀត ដែលរៀបចំដោយស្ថានីយទូរទស្សន៍ ហង្ស មាស HDTV។
ខ្មែរ ប៊ែវើរីជីស នឹងនៅតែបន្តគោលជំហរក្នុងការជំរុញការអភិវឌ្ឍសិល្បៈខ្មែរគ្រប់ទម្រង់ តាមរយៈការនាំយកទស្សនីយភាពចម្រុះដល់ប្រជាជនខ្មែរទូទាំងប្រទេស និងបង្កើតឱកាសដុះខាត់សមត្ថភាព ទេពកោសល្យរបស់សិល្បករ-សិល្បការិនី ឱ្យកាន់តែលេចធ្លោតាមរយៈមហាព្រឹត្តិការណ៍ប្រគំតន្រ្តីខ្នាតយក្ស CAMBODIA OWN THE NIGHT TOUR CONCERT និងសង្វៀនប្រដាល់ CAMBODIA SUPER WARRIORS KUN KHMER ដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
ខ្មែរ ប៊ែវើរីជីស លើកស្ទួយសិល្បៈខ្មែរឱ្យដល់កម្រិតកំពូល!
គាំទ្រ CAMBODIA BEER លើកស្ទួយវិស័យសិល្បៈដល់ឆាកអន្តរជាតិ!







