កម្មវិធី JCI Cambodia Leadership Academy លើកទី១០ បញ្ចប់ដោយជោគជ័យ ក្នុងការបណ្តុះ អ្នកដឹកនាំជំនាន់ក្រោយ
សៀមរាប៖ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ — កម្មវិធី JCI Cambodia Leadership Academy លើកទី១០ បានបញ្ចប់ដោយជោគជ័យបន្ទាប់ពីកម្មវិធីបណ្តុះបណ្តាលរយៈពេល ៤ថ្ងៃ ៣យប់ (ពីថ្ងៃទី២ ដល់ថ្ងៃទី៥ តុលា) នៅ Rose Apple Square ខេត្តសៀមរាប។

កម្មវិធីនេះមានមូលបទថា “Let’s Grow Together” និងស្លោកថា Grow Yourself. Grow Others. Grow JCI. មានអ្នកចូលរួមចំនួនជាង ៨០នាក់ ពីសាខាទាំង ៧ នៃ JCI Cambodia និងភ្ញៀវអន្តរជាតិ បានមកសិក្សា អនុវត្ត និងទទួលបទពិសោធន៍ភាពដឹកនាំជាក់ស្តែង។

កម្មវិធីប្រវត្តិសាស្ត្រនេះ ត្រូវបានធ្វើឡើងដោយមានការឧបត្ថម្ភស្នូលពី Urban Living Solutions (ULS) ជា អ្នកឧបត្ថម្ភធំ និងដោយ Rose Apple Square ជា ដៃគូទីតាំង ។ ការប្តេជ្ញាចិត្តរបស់ ULS ក្នុងការអភិវឌ្ឍភាពជាអ្នកដឹកនាំយុវជន រួមជាមួយបរិយាកាសសហការរបស់ Rose Apple Square បានបង្កើតភាពជោគជ័យ និងក្តីស្រឡាញ់ក្នុងការរៀន និងធ្វើការជាក្រុម។

អ្វីដែលពិសេសក្នុងកម្មវិធី
● វគ្គបណ្តុះបណ្តាលជាក់ស្តែងអំពី ភាពដឹកនាំដោយខ្លួនឯង បញ្ញាផ្លូវអារម្មណ៍ ការនិយាយជាសាធារណៈ ភាពដឹកនាំបែបរួមបញ្ចូល ការគ្រប់គ្រងជម្លោះ ការអភិវឌ្ឍសមាជិក និងស្ថិរភាពហិរញ្ញវត្ថុ។
● កិច្ចពិភាក្សា “JCI Legends: Legacy in Leadership” ដែលមានអតីតប្រធានថ្នាក់ជាតិ ៤ រូបជាវាគ្មិន ចូលរួមចែករំលែកបទពិសោធន៍ និងមេរៀនដឹកនាំដ៏មានតម្លៃ។
● សកម្មភាព Project Simulation និង Team Pitching ដែលជាការអនុវត្តពិតបង្កើតគម្រោង អាចអនុវត្តបានសម្រាប់អង្គការ ហើយមានពានរង្វាន់ប្រគល់នៅពេលបិទកម្មវិធី។
● Mentorship និង Micro-Coaching ដែលបង្កើនទំនាក់ទំនងរវាងសាខា និងជំរុញការរៀនពីគ្នាទៅវិញទៅមក។
● សកម្មភាព Creative Photo, Video Challenge និងសកម្មភាពខាងក្រៅ ដែលលើកតម្កើង ភាពសហការរបស់ក្រុម និងការរីកចម្រើនផ្ទាល់ខ្លួន។

លោក ជា សុខហ៊ី ប៊ីល អនុប្រធានថ្នាក់ជាតិ នៃ JCI Cambodia បាននិយាយថា “ពេលមើលឃើញអ្នកទាំងអស់ចូលរួមសកម្ម គាំទ្រគ្នាទៅវិញទៅមក ហើយបម្លែងអ្វីដែលរៀនទៅជាការអនុវត្ត បានបណ្តាលឲ្យខ្ញុំមានការចាប់អារម្មណ៍យ៉ាងជ្រាលជ្រៅ” ។ “កម្មវិធីនេះបានបង្ហាញថា ពេលយើងលូតលាស់ជាមួយគ្នា យើងអាចបង្កើតឥទ្ធិពលកាន់តែធំសម្រាប់អង្គការ សហគមន៍ និងអនាគតរបស់ ប្រទេសកម្ពុជា។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ Urban Living Solutions និង Rose Apple Square ដែលបានសហការជាមួយយើងក្នុងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យនេះ។”

ដៃគូ និងអ្នកចូលរួម JCI Cambodia សូមថ្លែងអំណរគុណដល់ ដៃគូ គ្រូបង្រៀន អ្នកនិយាយ អ្នកណែនាំ អ្នកស្ម័គ្រចិត្ត និងអ្នកឧបត្ថម្ភទាំងអស់ ដែលបានចូលរួមចំណែកក្នុងអាគាដេមីលើកទី១០។

ការអបអរសាទរពិសេសសម្រាប់៖
● Urban Living Solutions (ULS) – អ្នកឧបត្ថម្ភធំ
● Rose Apple Square (Siem Reap House, Commune, និង Velea) – ដៃគូទីតាំង
ក៏ដូចជាការសូមថ្លែងអំណរគុណដល់មេដឹកនាំសាខា អតីតប្រធានជាតិ និងសមាជិក JCI ដែលបានចែករំលែកពេលវេលា និងបទពិសោធន៍ដើម្បីធ្វើឲ្យកម្មវិធីនេះកាន់តែមានអត្ថន័យ។

អ្នកបញ្ចប់កម្មវិធីនេះចេញទៅដោយ ភាពជាក់ស្តែង គម្រោងអនុវត្ត ដៃគូ និងមិត្តរួមក្រុម ដែលនឹងជំរុញឲ្យបន្តអភិវឌ្ឍខ្លួន។ JCI Cambodia នឹងបន្តគាំទ្រជាបន្តបន្ទាប់តាមរយៈការតាមដាន ការចុះពិនិត្យ និងបង្កើតប្រព័ន្ធចែករំលែកគម្រោង ដើម្បីធានាថាគំនិតទាំងនេះក្លាយជាការអនុវត្តសកម្មក្នុងសហគមន៍។

JCI Cambodia ជាផ្នែកមួយនៃ Junior Chamber International (JCI) ដែលជាបណ្ដាញយុវជន ដើម្បីបង្កើតការផ្លាស់ប្តូរដោយវិជ្ជមាន។ JCI Cambodia មានបេសកកម្មក្នុងការបណ្តុះបណ្តាលយុវជនឲ្យក្លាយជាមេដឹកនាំ ដោយអភិវឌ្ឍជំនាញ បង្កើតបណ្ដាញ និងគម្រោងដែលមានផលប៉ះពាល់ជាស្ថាពរ។

10th JCI Cambodia Leadership Academy Empowers Next Generation of Leaders
Siem Reap, Cambodia — October 5, 2025 — The 10th JCI Cambodia Leadership Academy concluded after four transformative days (October 2–5) at Rose Apple Square, Siem Reap.

Held under the theme “Let’s Grow Together” and the slogan Grow Yourself. Grow Others. Grow JCI., the Academy brought together more than 80 participants, including emerging leaders from 7 local chapters across Cambodia and international delegates, for immersive training, mentorship, and hands-on leadership experiences.

This milestone edition was made possible through the generous support of Urban Living Solutions (ULS) as Main Sponsor, and Rose Apple Square as the official Venue Partner. ULS’s commitment to empowering youth leadership, combined with Rose Apple Square’s inspiring facilities, created the perfect environment for learning, collaboration, and community-building.

Event Highlights
● Intensive workshops on self-leadership, emotional intelligence, public speaking, inclusive leadership, conflict management, chapter growth, and financial sustainability.
● “JCI Legends: Legacy in Leadership” — a signature panel featuring four Past National Presidents and JCI Senators who shared their experiences and leadership insights.
● Project design sprints and team simulations that produced fundable, chapter-ready project pitches, recognized during the closing graduation ceremony.
● Mentorship circles, micro-coaching clinics, and networking sessions that strengthened bonds among chapters and fostered peer learning.
● Creative Photo & Video Challenge and outdoor activities that celebrated teamwork, creativity, and storytelling.

“Seeing participants step up, support each other, and translate learning into action has been deeply inspiring,” said Bill Sokhy Chea, Deputy Academy Director. “This Academy proved that when we grow together, we multiply our impact — for our chapters, our communities, and for the future of JCI Cambodia. We are deeply grateful to Urban Living Solutions and Rose Apple Square for partnering with us to make this possible.”

Partners & Contributors The Academy extends heartfelt thanks to all partners, trainers, speakers, mentors, volunteers, and sponsors for their contributions to this milestone 10th edition.

Special appreciation goes to:
● Urban Living Solutions (ULS) – Main Sponsor
● Rose Apple Square (Siem Reap House, Commune, and Velea) – Venue Partner
The organizing team also acknowledges the many JCI leaders, trainers, and alumni whose dedication and expertise made this Academy an unforgettable experience.
Looking Ahead
Graduates of the 10th Academy leave equipped with practical tools, project plans, and accountability partners to continue their growth journey. JCI Cambodia will support ongoing implementation through follow-up check-ins and a shared project tracker to ensure ideas become real, impactful community projects.

Junior Chamber International (JCI) is a global network of young active citizens committed to creating positive change. JCI Cambodia empowers young people to develop leadership skills, build strong networks, and implement sustainable community impact projects nationwide.







