ព័ត៌មានអន្តរជាតិ

សិស្សសាលា នៅវៀតណាម ជាង ៦លាននាក់ ចូលរៀនវិញ ប៉ុន្តែកំពុងជួបប្រទះ នឹងកង្វះទឹក និងសាប៊ូ ធ្វើអនាម័យ

បរទេស៖ យោងតាមអង្គការ UNICEF នៅប្រទេសវៀតណាម បានអោយដឹងថា និស្សិតវៀតណាម ប្រហែល ៦,៤ លាននាក់ បានវិលត្រឡប់ទៅសាលារៀនវិញ ដោយគ្មានទឹកស្អាត និងកន្លែងអនាម័យផ្សេងទៀត ។ បើតាម UNICEF គឺមានសាលារៀន ៣០ ភាគរយ ខ្វះកន្លែងបែបនេះ ហើយត្រូវការការយកចិត្ត ទុកដាក់ជាអាទិភាព។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយ កាលពីសប្តាហ៍មុន បានឱ្យដឹងថា បន្ទាប់ពីការឈប់ សម្រាកដែលមិនធ្លាប់មាន និងយូរអង្វែងចាប់តាំង ពីពិធីបុណ្យចូលឆ្នាំ តាមច័ន្ទគតិនៅចុងខែមករា ដោយសាររោគរាតត្បាត Covid-19 សិស្ស វៀតណាមជាង ២២ លាននាក់ បានចាប់ផ្តើមត្រឡប់ទៅសាលារៀនវិញដោយចាប់ផ្តើមពីថ្ងៃច័ន្ទ។

នៅពេលសាលារៀន បើកដំណើរការជាថ្មី អង្គការ UNICEF ដែលធ្វើការជាមួយក្រសួងអប់រំ និងបណ្តុះបណ្តាល បានទាក់ទាញ ការយកចិត្តទុកដាក់ ៣០% នៃសាលារៀនរបស់វៀតណាម កំពុងប្រឈមមុខ ដោយខ្វះទឹកប្រើប្រាស់ និងវិធានការអនាម័យ និងអនាម័យផ្សេងទៀត ។

ក្រសួងបានទទួលស្គាល់ថា ការដំណើរការទឹក និងសាប៊ូ គឺជាតម្រូវការអាទិភាព សម្រាប់កុមារ នៃសាលាទាំងនេះ ខណៈ ដែលអង្គការ UNICEF អំពាវនាវឱ្យមានវិធានការ ជាបន្ទាន់ ដើម្បីធានាឱ្យបាននូវភាព ងាយស្រួលដល់សេវាកម្មមូលដ្ឋាន ទោះបីជាវិធានការប្រកប ដោយនិរន្តរភាពកំពុងរង់ចាំក៏ដោយ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top