អត្ថបទ

ជំហានសហការថ្មី ដើម្បីលើកស្ទួយ សិល្បៈ តន្រ្តីនៅកម្ពុជា

" "

(ភ្នំពេញ)៖  ដោយមើលឃើញពីសន្ទុះនៃ​ភាពរីកចម្រើននៃ សិល្បៈ វប្បធម៌ ដែលកើតចេញពី ស្មារតីខ្មែររួបរួមគ្នា ក្នុងការ​គាំទ្រ មរតកវប្បធម៌ សិល្បៈ និងស្នាដៃផ្សេងៗ ទើបក្រុមហ៊ុន ខ្មែរ​ ប៊ែវើរីជីស រួមសហការឧបត្ថម្ភជាមួយ ផលិតកម្ម សាន់ដេ ក្នុងការបង្កើតព្រឹត្តិការណ៍្រប្រគំតន្រ្តី​ខ្នាតយក្ស CAMBODIA COLA និង CAMBODIA WATER TOUR CONCERT។

គោលបំណងចម្បង នៃការសហការនេះ គឺចង់លើកកម្ពស់​ ផ្សព្វផ្សាយ វិស័យសិល្បៈ តន្រ្តីខ្មែរ គ្រប់ទម្រង់ឱ្យកាន់តែរីកចម្រើន ពោលគឺនៅតែរក្សាសិល្បៈ តន្រ្តីបុរាណ និងបន្តអភិវឌ្ឍតន្រ្តីសម័យ។ កម្មវិធីនេះធ្វើឡើងនៅ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ​ ២០២៥ ដោយមានការចូលរួមពីសំណាក់ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយក ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ព្រមទាំងថ្នាក់ដឹកនាំពីផលិតកម្ម សាន់ដេ និងស្ថានីយ៍ទូរទស្សន៍ CTN

" "

ជាពិសេសតាមរយៈសុន្ទរកថាដ៏មានន័យរបស់ អ្នកឧកញ៉ា លាង ម៉េង នាឱកាសប្រកាសជាផ្លូវការ លើការសហការរួមគ្នានេះ យល់ថាជំហាន និង ភាពរីកចម្រើនបច្ចុប្បន្នរបស់វប្បធម៌ប្រពៃណីខ្មែរ កើតចេញពីស្មារតីរួបរួម និងការគាំទ្រយ៉ាងសកម្មរបស់បងប្អូនខ្មែរគ្រប់រូប ជាក់ស្តែងសមិទ្ធផលផ្សារទេសចរណ៍ «ភូមិខ្មែរអ្នកធ្វើ»។ ខ្មែរ ប៊ែវើរីជីស មានមោទនភាពដែលឃើញបងប្អូនខ្មែរ នៅតែរក្សាជំហររឹងមាំក្នុងការជំរុញវិស័យសិល្បៈ ដែលជាស្ពានដ៏សំខាន់ក្នុងការផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ។

" "

ការប្រកាសជាផ្លូវការនៃការសហការនេះ បានបង្ហាញពីភាពស្និទ្ធស្នាល និងគោលគំនិតរួមគ្នារបស់ថ្នាក់ដឹកនាំ ខ្មែរ ប៊ែវើរីជីស,  ផលិតកម្ម សាន់ដេ, ស្ថានីយ៍ទូរទស្សន៍ CTN, និងក្រុម សិល្បករ-សិល្បការិនី ធ្វើដំណើរទស្សនកិច្ចនៅតាមផ្សារទេសចរណ៍ ភូមិខ្មែរអ្នកធ្វើ ដើម្បីជួបសំណេះសំណាលជាមួយអាជីវករខ្មែរ ទទួលទានអាហារខ្មែរ និង​សកម្មភាពផ្សេងៗទៀតផង។ ខ្មែរ ប៊ែវើរីជីស នឹងនៅតែបន្តចក្ខុវិស័យក្នុងការគាំទ្រវិស័យសិល្បៈ វប្បធម៌ និងវិស័យផ្សេងៗទៀតនៅកម្ពុជារួមមាន វិស័យកីឡា សុខាភិបាល និងអប់រំ ដើម្បីជាផ្នែកមួយក្នុងការអភិវឌ្ឍជាតិ​។

សិល្បៈខ្មែរ  វប្បធម៌ខ្មែរ កូនខ្មែរអ្នករក្សា កូនខ្មែរអ្នកលើកស្ទួយ! ខ្មែរ ប៊ែវើរីជីស លើកស្ទួយសិល្បៈខ្មែរឱ្យដល់កម្រិតកំពូល!

CAMBODIA COLA! រសជាតិសម្លេងថ្មី លើកកម្ពស់តន្ត្រីខ្មែរ!

ទឹកពិសាកម្ពុជា! តែងតែនៅពីក្រាយលើកស្ទួយ សិល្បៈវប្បធម៌ខ្មែរ!

To Top