ហេតុអ្វីបានជាលោក Xi Jinping និយាយថា “យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី
ទស្សនៈអភិវឌ្ឍន៍ដឹកនាំសកម្មភាពអភិវឌ្ឍន៍ និងកំណត់ពីភាពជោគជ័យ ឬបរាជ័យក្នុងការអភិវឌ្ឍ ។ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានគូសបញ្ជាក់ថា “យើងចាំបាច់ត្រូវតែនិយាយពីទស្សនៈអភិវឌ្ឍន៍ថ្មី ខណៈពេលដែលយើងនិយាយពីការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ “។

កាលពីដប់ឆ្នាំមុន នៅក្នុងកិច្ចប្រជុំប្រជុំពេញអង្គលើកទី៥នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ១៨ លោក Xi Jinping បានលើកឡើងពីទស្សនៈអភិវឌ្ឍន៍ថ្មីប្រកបដោយនវានុវត្តន៍ ការសម្របសម្រួល ភាពបៃតង ការបើកចំហ និងចែករំលែក។

លោកបានទាមទារឱ្យផ្តោតលើការលើកកម្ពស់គុណភាព និងប្រសិទ្ធភាព ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងភាពរឹងមាំ។
ពេលសំណេះសំណាលជាមួយសហគ្រិនបច្ចេកវិទ្យាមួយរូប លោកផ្តល់អនុសាសន៍ថា៖ “ប្រសិនបើប្រទេសចិនមិនដើរតាមមាគ៌ាអភិវឌ្ឍន៍ដោយផ្អែកលើនវានុវត្តន៍ ហើយមិនអាចផ្លាស់ប្តូរបានយ៉ាងរលូនពីការជំរុញដោយកម្លាំងចលករចាស់ទៅកម្លាំងចលករថ្មីទេ នោះប្រទេសចិនមិនអាចក្លាយជាប្រទេសខ្លាំងក្លាយ៉ាងពិតប្រាកដបានឡើយ»។
ចាប់តាំងពីការលើកឡើងទស្សនៈអភិវឌ្ឍន៍ថ្មីរយៈពេលមួយទសវត្សរ៍មក ប្រទេសចិនបានផ្លាស់ប្តូរពី “ការពង្រីកបរិមាណ” ទៅជា “ការលើកកម្ពស់គុណភាព” ទស្សនៈអភិវឌ្ឍន៍ថ្មីបានជំរុញឱ្យសេដ្ឋកិច្ចចិនប្រែពីកំណើនល្បឿនលឿនទៅជាការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។
បន្ទាប់ពីចូលយុគសម័យថ្មីមក លោក Xi Jinping បានចុះត្រួតពិនិត្សការងារដើម្បីឈ្វេងយល់ពីសភាពការណ៍អភិវឌ្ឍន៍ក្នុងតំបន់ជាងមួយរយលើក ។ លោកប្រៀបធៀបថា “កាលពីមុន មនុស្សគ្រប់គ្នារវល់សាងសង់ផ្លូវថ្នល់ ស្ពាន ផ្លូវរូងក្រោមដី ផ្លូវដែក និងអាកាសយានដ្ឋាន ប៉ុន្តែបច្ចុប្បន្ន ទីក្រុងនីមួយៗបានយកចិត្តទុកដាក់ខ្ពស់ចំពោះការដាំដើមឈើ និងកសាងអេកូឡូស៊ី ។ នេះគឺជាការផ្លាស់ប្តូរដ៏គួរឱ្យសាទរ”។
ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍដោយផ្អែកលើនវានុវត្តន៍ ប្រទេសចិនបានឡើងពីចំណាត់ថ្នាក់ទី ៣៤ ក្នុងតារាងសន្ទស្សន៍នវានុវត្តន៍សកលនៅឆ្នាំ២០១២ ដល់ចំណាត់ថ្នាក់ទី ១០ នៅឆ្នាំ២០២៥។ ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបែបបន្ស៊ីគ្នា តំបន់ឈូងសមុទ្រក្វាងទុង-ហុងកុង-ម៉ាកាវ ដែលមានទំហំផ្ទៃដីតិចជាង ០.៦% នៃផ្ទៃដីចិន បង្កើតបាន១ភាគ៩នៃទំហំសេដ្ឋកិច្ចសរុបរបស់ប្រទេសចិន។ ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបៃតង អគ្គិសនីមួយគីឡូវ៉ាត់ក្នុងចំណោមអគ្គិសនីបីគីឡូវ៉ាត់ដែលត្រូវប្រើប្រាស់ក្នុងសង្គមទាំងមូល គឺជាអគ្គិសនីបៃតង។ ដោយប្រកាន់ខ្ជាប់នូវការអភិវឌ្ឍបែបបើកចំហ ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មនាំមុខទាំងបីក្នុងចំណោមប្រទេស និងតំបន់ចំនួន ១៥៧នៅទូទាំងពិភពលោក៕
