ព័ត៌មានជាតិ

ស្អែកនេះ ! អតីតបុគ្គលិកសណ្ឋាគារ ដឹហ្ក្រេត ឌ្យូកភ្នំពេញ នឹងជួបជុំគ្នាធ្វើការតវ៉ា

ភ្នំពេញ ៖បុគ្គលិក កម្មករនិយោជិត ដែលធ្លាប់បម្រើការងារ នៅសណ្ឋាគារ ដឺហ្ក្រេត ឌ្យូកភ្នំពេញ ដែលជាអតីតសណ្ឋាគារ អាំងទែកង់ ទីណង់តាល់ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ ស្អែកនេះ នឹងជួបជុំគ្នាធ្វើការតវ៉ានៅមុខសណ្ឋាគារ ដើម្បីឲ្យម្ចាស់សណ្ឋា គារគោរពទៅតាម សេចក្ដីបង្គាប់របស់ក្រុមប្រឹក្សា អាជ្ញា កណ្ដាលដោយទូទាត់សំណងដល់ពួកគេ។

សូមរំលឹកថា សណ្ឋាគារ ដឺហ្ក្រេត ឌ្យូកភ្នំពេញ អតីតសណ្ឋាគារ អាំងទែកង់ទីណង់ តាលភ្នំពេញ បានបិទទ្វារឈប់ធ្វើអាជីវកម្ម ហើយមិនព្រមទូទាត់សំណងដល់ បុគ្គលិកកម្មករ និយោជិតអស់ជាច្រើនខែមកហើយ៕

To Top