នយោបាយ

លោកស្រី មូរ សុខហួរ ត្រូវបានអាជ្ញាធរ ម៉ាឡេស៊ីឃាត់ខ្លួន

ភ្នំពេញ ៖ បើតាមការផ្សព្វផ្សាយ នៅលើគេហទំព័រហ្វេសប៊ុក របស់លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលយោងតាមសារព័ត៌មាន Reuters នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ គឺថា លោកស្រី មូរ សុខហួរ អតីតមន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ ត្រូវបានឃាត់ខ្លួន (Detain) ដោយអាជ្ញាធរម៉ាឡេស៊ី។

លោកស្រី មូរ សុខហួរ ក្រោយពីបានធ្វើសន្និសីទ កាសែតជុំវិញ ដំណើរមាតុភូមិនិវត្តន៍ របស់លោក សម រង្ស៊ីនៅប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃ៦ វិច្ឆិកា ត្រូវបានលោក ហោ ណាំបូរ៉ាទូតខ្មែរប្រចាំឥណ្ឌូនេស៊ីចុះទៅហាមឃាត់ ក្រោមហេតុផលធ្វើសន្និសីទដោយខុសច្បាប់ ។

បន្ទាប់ពីការហាម របស់លោកទូតខ្មែរមក លោក ហោ ណាំបូរ៉ា ក៏បានផ្ញើកំណត់ទៅរដ្ឋាភិបាល ឥណ្ឌូនេស៊ី ឲ្យចាប់ខ្លួន លោកស្រី មូរ សុខហួរ ។ ប៉ុន្តែប៉ុន្មានផងលោកស្រី មូរ សុខហួរ ក្រោយពីបានទទួលដំណឹង ក៏បានចេញពីឥណ្ឌូនេស៊ី ចេញទៅដល់ម៉ាឡេស៊ី នៅម៉ោងប្រមាណជា១២យប់មិញនេះ ៕

To Top