Startup Grind Cambodia៖ Founder Connect – នវានុវត្តន៍ កសិកម្ម និងចំណីអាហារ នៅកម្ពុជា
ភ្នំពេញ ៖ Startup Grind Cambodia មានសេចក្តីសោមនស្សរីករាយក្នុងការរៀបចំកម្មវិធី Founder Connect នាពេលខាងមុខនេះក្រោមប្រធានបទ “នវានុវត្តន៍ កសិកម្ម និងចំណីអាហារ នៅកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃច័ន្ទ ទី 28 ខែ មករា ឆ្នាំ 2026 ពីម៉ោង 5:30 PM ដល់ 8:00 PM នៅ KY iCenter។
អំពីកម្មវិធី Founder Connect
Founder Connect គឺជាផ្នែកមួយនៃបេសកកម្មរបស់ Startup Grind Cambodia ដែលមានគោលបំណងជំរុញ បង្រៀន និងភ្ជាប់សហគ្រិនក្នុងស្រុក។ កម្មវិធីនេះបានបង្ហាញអ្នកដឹកនាំវឌ្ឍនភាពក្នុងវិស័យហិរញ្ញវត្ថុឌីជីថល និងផ្តល់ឱកាសដ៏មានតម្លៃសម្រាប់ចំណេះដឹង បទពិសោធន៍ និងបណ្ដាញសហគមន៍។

វាគ្មិនកិត្តិយស
ហ៊ុល ហ៊ុន សុភារី នាយកប្រតិបត្តិ និងសហស្ថាបនិក Evola Cambodia
កញ្ញា ហ៊ុល ហ៊ុនសុភារី បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រផ្នែករូបវិទ្យា ហើយបានចំណាយពេលជាច្រើនឆ្នាំដើម្បីជំរុញឪ្យមានដំណោះស្រាយថាមពល និងកសិកម្មប្រកបដោយនិរន្តរភាព។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវដំបូងម្នាក់ក្នុងការអភិវឌ្ឍប្រព័ន្ធផលិតកម្ម Black Soldier Fly កញ្ញាបានបំប្លែងកាកសំណល់សរីរាង្គទៅជាប្រូតេអ៊ីននិងជីជីវៈដែលមានតម្លៃខ្ពស់ ដែលគាំទ្រកសិកម្មឆ្លាតវៃតាមអាកាសធាតុ។

នាគ សុខគីម ស្ថាបនិក និងនាយកប្រតិបត្តិនៃ CHALATEX
កញ្ញា នាគ សុខឃីម គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន CHALATEX ដែលជាក្រុមហ៊ុនកសិកម្មមួយផ្តោតលើបដិវត្តន៍កសិកម្មតាមរយៈដំណោះស្រាយកសិកម្មប្រកបដោយភាពច្នៃប្រឌិត។ ជាមួយនឹងសញ្ញាបត្រផ្នែកវិស្វកម្មព័ត៌មានវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងសញ្ញាបត្រផ្នែកទីផ្សារឌីជីថលពីវិទ្យាស្ថាន Tux Global កញ្ញា សុខឃីម រួមបញ្ចូលគ្នានូវជំនាញបច្ចេកទេសជាមួយនឹងយុទ្ធសាស្ត្រអាជីវកម្ម។ ស្នាដៃរបស់កញ្ញា រួមមាន ការឈ្នះការប្រកួតប្រជែងបង្កើតអាជីវកម្មជាច្រើន និងតំណាងឱ្យប្រទេសកម្ពុជាលើឆាកអន្តរជាតិផងដែរ។

អ្នកសម្របសម្រួល
លោក ឃឹម ប៊ុនឡែន ស្ថាបនិក និងនាយកគ្រប់គ្រងនៃ King of Durian Farm Community
លោក ឃឹម ប៊ុនឡែន គឺជាស្ថាបនិក និងជានាយកគ្រប់គ្រងនៃ King of Durian Farm Community និងជាអ្នកជំនាញពហុវិស័យដែលមានបទពិសោធន៍ជាង 15 ឆ្នាំក្នុងវិស័យកសិកម្ម ថាមពលកកើតឡើងវិញ ការធ្វើពាណិជ្ជកម្ម និងការអភិវឌ្ឍន៍អាជីវកម្ម រួមជាមួយនឹង 5 ឆ្នាំនៅក្នុងបរិយាកាស MNC ។
គាត់រួមបញ្ចូលគ្នានូវជំនាញក្នុងវិស័យជាមួយនឹងការគ្រប់គ្រងដែលដោយរចនាសម្ព័ន្ធដើម្បីពង្រឹងបណ្តាញ និងផ្តល់នូវលទ្ធផលប្រកបដោយនិរន្តរភាពតាមរយៈភាពជាដៃគូរឹងមាំ និងភាពជាអ្នកដឹកនាំប្រតិបត្តិការ។
