កៀកចូលឆ្នាំចិន ជំនួបក្រុមអ្នកបើកបរគំរូរបស់ដាហ្ស បានទាំងចំណេះដឹង បានទាំងអាំងប៉ាវ
(ភ្នំពេញ)៖ រដូវកាលចូលឆ្នាំចិនកាន់តែខិតជិតមកដល់ ចរាចរណ៍នៅតាមដងផ្លូវប្រាកដជាមមាញឹកជាងមុន ជាពិសេសសម្រាប់បងប្អូនអ្នករត់កង់បី ដែលត្រូវដឹកអតិថិជនទៅទីតាំងផ្សេងៗ។ គិតគូពីសុវត្ថិភាពអ្នកបើកបរនៅលើដងផ្លូវ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស បានរៀបចំការជួបជុំយ៉ាងពិសេសមួយ ជាមួយបងប្អូនអ្នករត់កង់បី ដើម្បីសួរសុខទុក្ខ ចែករំលែកចំណេះដឹងបន្ថែមពីច្បាប់ចរាចរណ៍ ក៏ដូចជាការយោគយល់អាធ្យាស្រ័យគ្នាអំឡុងពេលបុណ្យទាននេះ។
មិនត្រឹមតែជំនួយស្មារតីក្នុងការបើកបរ បន្ថយភាពងងុយ និងបន្សាបជាតិស្រវឹងប៉ុណ្ណោះទេ ភេសជ្ជៈប៉ូវកម្លាំង ដាហ្ស របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបង្កើតបរិយាកាសជួបជុំដ៏ស្និទ្ធស្នាលមួយ ប្រមូលផ្តុំបងប្អូនអ្នករត់កង់បីជាច្រើនរយគ្រឿងនៅរោងចក្រ ខ្មែរ ប៊ែវើរីជីស ដើម្បីផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ដែលមានការចែករំលែកដោយផ្ទាល់ពីកម្លាំងជំនាញ នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ក៏ដូចជាវិធីបើកបរឱ្យមានសុវត្ថិភាពសម្រាប់ម៉ូតូកង់បី។ បទពិសោធន៍ថ្មីប្លែកក្នុងរោងចក្រលំដាប់ពិភពលោក មានទាំងការដើរទស្សនកិច្ចខ្សែច្រវាក់ផលិតកម្មក្នុងស្រុក បូកផ្សំនឹងការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងពិសាអាហារថ្ងៃត្រង់ផង បង្កើតជាបរិយាកាសជួបជុំដ៏ស្និទស្នាលមួយ សម្រាប់បងប្អូនអ្នករត់កង់បីដែលបានចូលរួម។
ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំចិនខាងមុខ ដាហ្ស ក៏បាននាំបងប្អូនអ្នករត់កង់បីទាំងអស់ ជិះមកទទួលយកសំណាងឆ្នាំថ្មីប្រពៃណីចិន ជាមួយសកម្មភាពចាប់អាំងប៉ាវកំណប់នៅផ្សារទំនើប ២៧១ មេហ្គា ម៉ល ដែលមានរង្វាន់ជាច្រើនសម្រាប់លើកទឹកចិត្តដល់អ្នកដែលបានចូលរួមក្នុងជំនួបអ្នកបើកបរគំរូដាហ្ស។ ដាហ្ស ផលិតផលខ្មែរ នាំសំណាងហេងៗជូនបងប្អូនមុនចូលឆ្នាំចិន។
ដាហ្ស ភេសជ្ជៈប៉ូវកម្លាំងខ្លាំង!








