អត្ថបទ

កិច្ចសហការថ្មី! ធនាគារ ជីប ម៉ុង ចាប់ដៃគូជាមួយបុរី ហាម៉ូនី ផ្តល់ហិរញ្ញប្បទានគេហដ្ឋានរហ័សជូនអតិថិជន

(ភ្នំពេញ)៖ ធនាគារ ជីប ម៉ុង និងបុរី ហាម៉ូនី បានចុះហត្ថលេខាលើកិច្ចសហការ ស្តីពី “ការអនុម័តហិរញ្ញប្បទានគេហដ្ឋានរហ័ស” នារសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលរបស់ធនាគារ ជីប ម៉ុង ក្នុងអគារ ជីប ម៉ុង ថៅវើរ ដោយមានការអញ្ជើញចូលរួមពី អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង លោក ថៃ យូឡេង អគ្គនាយក បុរី ហាម៉ូនី ព្រមទាំងភ្ញៀវកិត្តិយស និងបុគ្គលិកជាច្រើនរូប។

កិច្ចសហការរវាងធនាគារ ជីប ម៉ុង និងបុរី ហាម៉ូនី ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់បុរី ហាម៉ូនី ក្នុងការសម្រេចក្តីស្រមៃក្លាយជាម្ចាស់គេហដ្ឋាន ជាមួយឥណទានគេហដ្ឋានដែលមានការអនុម័តរហ័ស មានភាពបត់បែន និងងាយស្រួលពីធនាគារ ជីប ម៉ុង។ បន្ថែមពីនេះ ធនាគារ ជីប ម៉ុង ក៏ផ្តល់ជូននូវ អត្រាការប្រាក់សមរម្យ និង អាចស្នើកម្ចីបានរហូតដល់ ៨០% នៃតម្លៃអចលនទ្រព្យ ដើម្បីធានាថាអតិថិជនអាចទទួលបានដំណោះស្រាយហិរញ្ញវត្ថុដែលសមស្រប អាចជួយកាត់បន្ថយបន្ទុកថវិកាបង់ដំបូង និងធ្វើឱ្យឱកាសក្នុងការក្លាយជាម្ចាស់ផ្ទះកាន់ឆាប់រហ័ស និងងាយស្រួលជាងមុន។

អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍ថា «ជាធនាគារខ្មែរ ដែលបម្រើសេវាហិរញ្ញវត្ថុជូនដល់ប្រជាជនខ្មែរ និងចូលរួមចំណែកក្នុងសរសៃឈាមដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យនេះ ធនាគារ ជីប ម៉ុង តែងតែមានបេសកកម្មច្បាស់លាស់ក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដែលមានទំនុកចិត្តខ្ពស់ សុវត្ថិភាពខ្ពស់ និងសមស្របទៅតាមតម្រូវការពិតប្រាកដរបស់អតិថិជន»។

ជាមួយគ្នានេះដែរ លោក ថៃ យូឡេង អគ្គនាយក បុរី ហាម៉ូនី ក៏បានមានប្រសាសន៍ថា « ខ្ញុំក៏មានមោទនភាពខ្លាំងណាស់ដែរបានសហការជាមួយធនាគារ Chip Mong ដែលជាស្ថាប័នហិរញ្ញវត្ថុឈានមុខមួយនៅកម្ពុជា ដែលមានកេរ្តិ៍ឈ្មោះដ៏ល្អនិងការប្ដេជ្ញាចិត្តក្នុងការគាំទ្រអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ស្របគ្នាជាមួយចក្ខុវិស័យរបស់ក្រុមហ៊ុនយើង»។

តាមរយៈភាពជាដៃគូនេះ អតិថិជនរបស់បុរី ហាម៉ូនី នឹងទទួលបានភាពងាយស្រួលបន្ថែមក្នុងការទទួលបានសេវាហិរញ្ញប្បទានគេហដ្ឋានពីធនាគារ ជីប ម៉ុង ជាមួយនឹងដំណើរការស្នើសុំឥណទានដែលឆាប់រហ័ស និងការប្រឹក្សាផ្នែកហិរញ្ញវត្ថុពីក្រុមការងារជំនាញ ដើម្បីជួយអតិថិជនរៀបចំផែនការហិរញ្ញវត្ថុបានយ៉ាងមានប្រសិទ្ធភាព។

អំពីធនាគារ ជីប ម៉ុង
ធនាគារ ជីប ម៉ុង ជាធនាគារបង្កើតឡើងដោយសហគ្រិនខ្មែរ១០០% មានគ្រឹះរឹងមាំ និងផ្តល់សេវាហិរញ្ញវត្ថុទៅកាន់អតិថិជនប្រកបដោយសុវត្ថិភាពនិងទំនុកចិត្តខ្ពស់ ដោយមានក្រុមហ៊ុនយក្ស ជីប ម៉ុង ជាក្រុមហ៊ុនមេ មានប្រពភច្បាស់លាស់ ប្រវត្តិអាជីវកម្មយូរអង្វែងក្នុងទីផ្សារកម្ពុជា និងទទួលបានភាពជោគជ័យតាំងពីឆ្នាំ១៩៨២។ សម្រាប់ព័ត៌មាន សូមទំនាក់ទំនងទៅកាន់សេវាអតិថិជន24ម៉ោង៖ 081 811 911 ឬ 066 811 911។

To Top