បរទេស៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា ចក្រភពអង់គ្លេស កំពុងតែត្រៀមខ្លួន ដើម្បីផ្លាស់ប្តូរច្បាប់អន្តោប្រវេសន៍ ប្រសិនបើប្រទេសចិន ដាក់ប្រើច្បាប់សន្តិសុខជាតិ លើទីក្រុងហុងកុង។
លោក Boris Johnson បានសរសេរយ៉ាងដូច្នេះថា “ចាប់តាំងពីការប្រគល់ឲ្យវិញ នៅក្នុងឆ្នាំ១៩៩៧មក គន្លឹះសំខាន់គឺគោលគំនិតដ៏មានតម្លៃ “ប្រទេសមួយប្រព័ន្ធពីរ” ដែលមានចែង នៅក្នុងច្បាប់មូលដ្ឋានរបស់ហុងកុង និងគាំទ្រដោយសេចក្តីប្រកាសរួមគ្នា ចុះហត្ថលេខា ដោយប្រទេសអង់គ្លេស និងប្រទេសចិន”។
លោកនាយករដ្ឋមន្ត្រីអង់គ្លេសរូបនេះ បានមានប្រសាសន៍បន្ថែមទៀតថា ការសម្រេចចិត្តរបស់ប្រទេសចិន ដាក់ប្រើច្បាប់សន្តិសុខជាតិ លើទីក្រុងហុងកុងនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សេរីភាព និងធ្វើឲ្យបាត់បង់ នូវស្វយភាពរបស់ហុងកុង៕ ប្រែសម្រួល៖ប៉ាង កុង