វ៉ាស៊ីនតោន៖ យុទ្ធនាការឃោសនាបោះឆ្នោត ប្រធានាធិបតីអាមេរិក បានធ្វើឱ្យក្តៅគគុកជុំវិញភាពរំជើបរំជួល នៃការរើសអើងជាតិសាសន៍ នៅក្នុងប្រទេសដោយលោក Joe Biden ដែលបានជាប់ឆ្នោត ប្រជាធិបតេយ្យបានចោទប្រកាន់ ប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារថា ជាផ្នែកមួយនៃបញ្ហាជាជាង ធ្វើការឆ្ពោះទៅរកដំណោះស្រាយ។
អតីតអនុប្រធានាធិបតីលោក Joe Biden បានលេីកឡេីងនៅទីក្រុង Philadelphia មួយថ្ងៃបន្ទាប់ពីលោក ត្រាំ បានគំរាមដាក់ពង្រាយ យោធាប្រសិនបើចាំបាច់ដើម្បីបង្ក្រាបអំពើហឹង្សា ដែលបានអមដំណើរការ តវ៉ាមួយសប្តាហ៍ជុំវិញការស្លាប់ របស់ បុរសស្បែកខ្មៅនៅក្នុងមន្ទីរឃុំឃាំង របស់ប៉ូលីសក្នុងរដ្ឋមីនីសូតា។
ខណៈពេលដែលអាជ្ញាធរ កំពុងរឹតបន្តឹងសន្តិសុខ ដើម្បីការពារភាពវឹកវរសកម្មភាព តវ៉ា មិនបានបង្ហាញសញ្ញា នៃការថយចុះនោះទេ ដែលជាបញ្ហាប្រឈមថ្មីមួយ ចំពោះរដ្ឋបាលដែលកំពុងតស៊ូ ដើម្បីទប់ទល់នឹងជំងឺ រាតត្បាតវីរុសនេះ ខណៈការបោះឆ្នោតប្រធានាធិបតី បានឈានចូលមក ដល់ក្នុងខែវិច្ឆិកា៕ដោយ ឈូក បូរ៉ា