១០០០ មួកត្នោត លើកកម្ពស់សិប្បកម្មខ្មែរ! វើក ចែកមួកត្នោត ១០០០ មួក ឥតគិតថ្លៃដល់អ្នកចូលរួមកំសាន្តនៅ «សង្ក្រាន្តកម្ពុជា»
(ភ្នំពេញ)៖ ប្រពៃណីខ្មែរ មានកូនខ្មែរចាំជួយថែរក្សាពិតៗ រកចន្លោះផ្សព្វផ្សាយរបស់របរខ្មែរទាន់តែបាន ដូចភេសជ្ជៈប៉ូវកម្លាំង វើក របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលបានប្រមូលទិញមួកត្នោត ១០០០ មួក យកមកចែកជូនបងប្អូនខ្មែរ និងភ្ញៀវទេសចរឥតគិតថ្លៃ នៅខាងមុខឆាកតន្រ្តី «សង្ក្រាន្តកម្ពុជា» ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» កាលពីម្សិលមិញ។
ចំពេលសង្ក្រាន្ត នៅក្រោមមេឃក្តៅបែបនេះ មួកត្នោត គឺជាជម្រើសល្អបំផុតសម្រាប់បាំងការពារកម្តៅថ្ងៃ។ ការចែក ១០០០ មួកត្នោតឥតគិតថ្លៃរបស់ វើក បានបង្ហាញពីភាពប៉ិនប្រសប់ក្នុងការច្នៃប្រឌិតរបស់ដូនតាខ្មែរ ដោយប្រើស្លឹកត្នោតមកធ្វើជារបស់ប្រើប្រាស់ប្រចាំថ្ងៃ ហើយបានក្លាយជាអត្តសញ្ញាណដ៏រស់រវើក ត-រហូតមកដល់បច្ចុប្បន្ន។
ស្របពេលជាមួយគ្នានោះ វើក ក៏បាននាំបងប្អូនខ្មែរ និងភ្ញៀវទេសចរបរទេស មកលេងល្បែងប្រជាប្រិយនៅខាងមុខឆាក «សង្ក្រាន្តកម្ពុជា»ផ្ទាល់ ដើម្បីបង្កើតបរិយាសកាសកំសាន្តសប្បាយតាមបែបប្រពៃណីខ្មែរ ជាពិសេសឱ្យភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ទទួលបានបទពិសោធន៍ ក៏ដូចជាបានសាកល្បង និងស្វែងយល់បានច្បាស់ ពីទំនៀមទម្លាប់វប្បធម៌ខ្មែរ ដែលជួយជំរុញការផ្សព្វផ្សាយអត្តសញ្ញាណជាតិយើងផងដែរ។
ត្បិតតែជាវត្ថុសាមញ្ញមួយក៏ពិតមែន ប៉ុន្តែមួកត្នោត តែងតែមានវត្តមានក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរតាំងពីសម័យបុរាណមកម្ល៉េះ រហូតមកដល់សម័យនេះ ក៏នៅតែមានការនិយមប្រើប្រាស់ស្នាដៃកែច្នៃរបស់ដូនតាខ្មែរប្រភេទនេះផងដែរ សូម្បីតែនៅក្នុងឱកាសអបអរឆ្នាំថ្មីនេះ ក៏មានការប្រើមួកស្លឹកត្នោតដើម្បីតែងលម្អនៅក្នុងពិធីសង្ក្រាន្តជាច្រើនទៀតផង។
វើក ចូលរួមអភិរក្សសម្បត្តិវប្បធម៌ខ្មែរគ្រប់ទម្រង់ ឱ្យគង់វង្សតជំនាន់






