ព័ត៌មានអន្តរជាតិ

យន្តហោះហ្វឹកហាត់កងទ័ពអាកាសថៃប្រភេទ T-50TH រអិលចេញពីផ្លូវរត់ ខណៈពេលកំពុងចុះចត

បរទេស៖ យន្តហោះហ្វឹកហាត់ប្រភេទ T-50TH របស់កងទ័ពអាកាសថៃបានរអិលចេញពីផ្លូវរត់ ខណៈពេលកំពុងចុះចតនៅកងពលលេខ 1 ក្នុងស្រុកមឿង នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៦។

យោងតាមសារព័ត៌មាន khaosod English ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ថា យោងតាមរបាយការណ៍ដំបូង ឧប្បត្តិហេតុនេះបានកើតឡើងនៅពេលរសៀលនៅមូលដ្ឋានទ័ពអាកាសកងពលលេខ 1 ក្នុងខេត្តនគររាជសីមា។

យន្តហោះនេះជាកម្មសិទ្ធិរបស់កងអនុសេនាធំលេខ 401 នៃមូលដ្ឋានទ័ពអាកាសកងពលលេខ 4 ក្នុងស្រុកតាក្លី ។ យន្តហោះ T-50TH គឺជាយន្តហោះហ្វឹកហាត់ និងយន្តហោះវាយប្រហារស្រាលទំនើប ដែលមានសមត្ថភាពឈានដល់ល្បឿនលឿនជាងសំឡេងរហូតដល់ Mach 1.5។

អាជ្ញាធរថៃបាននិយាយថា អ្នកបើកយន្តហោះបានចាកចេញពីយន្តហោះដោយសុវត្ថិភាពបន្ទាប់ពីឧប្បត្តិហេតុនេះ។ យន្តហោះរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ៕

ប្រែសម្រួល: ណៃ តុលា

To Top