ព័ត៌មានជាតិ

ទារិកាដែលមានម្តាយមានបញ្ហា វិបល្លាសស្មារតី ត្រូវបានអន្តរាគមន៍ និងជ្រោមជ្រែងជីវភាពពីថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី

មណ្ឌលគិរី៖ ដោយមានការយកចិត្តទុកដាក់ពីលោកថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២៦ លោកស្រី កែវ សាវឿន អភិបាលរងនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញនៃមន្ទីរសង្គមកិច្ច អតីតយទ្ធជន និងយុវនីតិសម្បទាខេត្ត និងអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តនីតិវិធីទុកដាក់កុមារជាបណ្តោះអាសន្នក្នុងគ្រួសារធម៌ និងនាំយកសម្ភារៈប្រើប្រាស់មួយចំនួន រួមមាន ទឹកដោះគោ ខោទឹកនោម ដបទឹកដោះគោ សម្លៀកបំពាក់ និងថវិកា ១០០,០០០រៀល។

បច្ចុប្បន្នទារិកានេះ ត្រូវបានទុកដាក់ក្នុងការថែទាំបណ្តោះអាសន្ននៅក្នុងគ្រួសារធម៌នៅសហគមន៍ទៅតាមនីតិវិធី ( ម្តាយទារិកាកំពុងទទួលសេវាព្យាបាលនៅមជ្ឈមណ្ឌលថែទាំ និងព្យាបាលជនមានវិបល្លាសស្មារតី ) ដែលមានការចូលរួមពីប្រធាន គ.ក.ស.ក ក្រុង អភិបាលរងក្រុង មន្ត្រីការិយាល័យសង្គមកិច្ចនិងសុខុមាលភាពសង្គមក្រុង ចៅសង្កាត់សុខដុម គ.ក.ន.ក សង្កាត់សុខដុម គ.ក.ន.ក សង្កាត់រមនា និងមេភូមិឡៅកា ក្នុងក្រុងសែនមនោរម្យ៕

ដោយ៖ ចាន់ បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top