លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងពីការកាត់បន្ថយកងទ័ព នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីជម្លោះជាមួយលោក FriedrichMerz
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឧ្យដឹងថា សហរដ្ឋអាមេរិកកំពុងសិក្សា និងពិនិត្យឡើងវិញ អំពីការកាត់បន្ថយកងទ័ព ដែលអាចកើតមាននៅក្នុងប្រទេសអាល្លឺម៉ង់។
នៅក្នុងការបង្ហោះមួយនៅលើ Truth Social លោក ត្រាំ បានឧ្យដឹងថា ការសម្រេចចិត្តនេះនឹងត្រូវ បានធ្វើឡើង ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងរយៈពេលខ្លីខាងមុខ។
ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ លោក Trump និងអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បានវាយប្រហារគ្នាទៅវិញទៅមកលើសង្គ្រាមអ៊ីរ៉ង់។ លោក Merz បានរិះគន់សហរដ្ឋអាមេរិក ចំពោះការចូលរួមយោធា “គ្មានផែនការ” របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ង់ ដោយថា សហរដ្ឋអាមេរិក “កំពុងត្រូវបានថ្នាក់ដឹកនាំអ៊ីរ៉ង់អាម៉ាស់”។
ជាការឆ្លើយតប លោក ត្រាំ បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីថ្ងៃអង្គារថា លោក Merz “មិនដឹងថា លោកកំពុងនិយាយអំពីអ្វីទេ” ហើយព្រងើយកន្តើយ ចំពោះមហិច្ឆតានុយក្លេអ៊ែររបស់អ៊ីរ៉ង់។
កាលពីថ្ងៃពុធ លោក Friedrich Merz បានព្យាយាមបន្ថយជម្លោះ របស់លោកជាមួយលោក ត្រាំ ដោយលេីកឡេីងថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក ជាមួយប្រធានាធិបតីអាមេរិកនៅតែល្អ។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងប៊ែរឡាំង លោកលេីកឡេីងថា រូបលោក និងលោក ត្រាំ នៅតែមានទំនាក់ទំនងល្អ ដោយបន្ថែមថា លោកគ្រាន់តែមានការសង្ស័យ តាំងពីដើមដំបូងមក ទាក់ទងនឹងសកម្មភាព ដែលបានចាប់ផ្តើម ជាមួយសង្គ្រាម ៕
ប្រែសម្រួល ឈូក បូរ៉ា
