វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានឧ្យដឹងថា ជម្លោះនៅអ៊ីរ៉ង់ និងអ៊ុយក្រែន អាចបញ្ចប់ «តាមពេលវេលាស្រដៀងគ្នា» បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន។
លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា ការសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន គឺ «ល្អណាស់» ហើយផ្តោតសំខាន់លើជម្លោះរុស្ស៊ី-អ៊ុយក្រែនអស់រយៈពេលជាច្រើនឆ្នាំ ប៉ុន្តែក៏មានការពិភាក្សាបន្តិចបន្តួចអំពីអ៊ីរ៉ង់ ផងដែរ។
លោក ត្រាំ បានលេីកឡេីងថា «សង្គ្រាមមួយណា នឹងបញ្ចប់មុនគេ? ប្រហែលជាពួកគេស្ថិត នៅលើពេលវេលាស្រដៀងគ្នា»។ លោក បានឧ្យដឹងក្នុងអំឡុងពេល នៃការសន្ទនាតាមទូរស័ព្ទថា លោកបានស្នើឱ្យមានបទឈប់បាញ់ បន្តិចបន្តួច នៅក្នុងជម្លោះអ៊ុយក្រែន ទៅកាន់មេដឹកនាំរុស្ស៊ី។
លោក ពូទីន បានផ្តល់បទឈប់បាញ់បណ្តោះអាសន្ន សម្រាប់ការប្រារព្ធពិធីប្រចាំឆ្នាំនៃជ័យជម្នះសង្គ្រាមលោកលើកទី២ ដែលរុស្ស៊ីប្រារព្ធនៅថ្ងៃទី៩ ខែឧសភា នេះបើយោងតាមរបាយការណ៍ពីទីក្រុងមូស្គូ៕
ប្រែសម្រួល ឈូក បូរ៉ា
