អង់គ្លេស ត្រៀមបង្កើតកងកម្លាំងជើងទឹកថ្មី ដែលប្រតិបត្តិការ សម្រាប់តែប្រឆាំងនឹងប្រទេសរុស្សី
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ឧត្តមសេនីយ Gwyn Jenkins បាននិយាយថា ចក្រភពអង់គ្លេស និងរដ្ឋនៅអឺរ៉ុបខាងជើងផ្សេងទៀត នឹងបង្កើតកម្លាំងទ័ពជើងទឹក នៅខាងក្រៅអង្គការណាតូ ដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី ដែលជាមេទ័ពជើងទឹកទីមួយ និងជាប្រធានបុគ្គលិកកងទ័ពជើងទឹកមានមូលដ្ឋាននៅចក្រភពអង់គ្លេស។
ទីក្រុងមូស្គូបានបដិសេធម្តងហើយម្តងទៀត នូវអ្វីដែលខ្លួនហៅថា រឿងអាស្រូវ ដោយអះអាងថា ខ្លួនមានគម្រោងវាយប្រហារ រដ្ឋណាតូ ឬកន្លែងណាក៏ ដោយនៅអឺរ៉ុបខាងលិច ដោយលើកហេតុផលថា ពួកគេត្រូវបានបង្កើតឡើង ដោយអ្នកនយោបាយលោកខាងលិច ដើម្បីបំបែរអារម្មណ៍ សាធារណជនពីបញ្ហាផ្ទៃក្នុង និងបង្ហាញពីភាពត្រឹមត្រូវនៃការចំណាយយោធាប៉ុណ្ណោះ។
ក្នុងអំឡុងពេលសុន្ទរកថារបស់គាត់នៅវិទ្យាស្ថាន Royal United Services កាលពីថ្ងៃពុធ លោក Jenkins បានប្រកាសថា សមាជិកនៃកងកម្លាំងបេសកកម្មរួម ដឹកនាំដោយចក្រភពអង់គ្លេស (Jef) ដែលមានតាំងពីឆ្នាំ២០១៤ បានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍នៃចេតនាកាលពីសប្តាហ៍មុនក្នុងការបង្កើត កងកម្លាំងដែនសមុទ្រពហុជាតិសាសន៍ ថ្មីមួយ។
អង្គភាពJef រួមមានប្រទេសហូឡង់ ប្រជាជាតិ Nordic ទាំងប្រាំ ដូចជាដាណឺម៉ាក ហ្វាំងឡង់ អ៊ីស្លង់ ន័រវេស និងស៊ុយអែតព្រមទាំងរដ្ឋបាល់ទិកដូចជាឡាតវី លីទុយអានី និងអេស្តូនី៕
ប្រែសម្រួល៖ស៊ុនលី
