ព័ត៌មានជាតិ

៤ខែ កម្ពុជា រកចំណូលបានជាង ១៥លានដុល្លារ ពីការលក់សំបុត្រ ចូលទស្សនារមណីយដ្ឋានអង្គរ

ភ្នំពេញ ៖ គ្រឹះស្ថានអង្គរ បានឱ្យដឹងថា រយៈពេល ៤ខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានចំនួនជាង ១៥ លានល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដល់ភ្ញៀវទេសចរអន្តរជាតិជាង ៣២ម៉ឺននាក់ ធ្លាក់ប្រមាណជាង៣០% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

យោងតាមរបាយការណ៍ របស់គ្រឹះស្ថានអង្គរ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ថា ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ ភ្ញៀវដែលបាទិញ សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៣២២ ០០៤ ធ្លាក់ចុះ៣២.១៨% និងទទួលបានចំណូល ១៥ ៤៩៧ ៣៣៨ ធ្លាក់ចុះ៣០.២២%៕

To Top