កម្លាំងនគរបាល ស្រុករមាសហែក បានធ្វើកិច្ចសន្យាអប់រំក្មេងស្រី ០៣នាក់ ដែលបានបង្ហោះVideo បង្ហោះម៉ូតូលើបណ្ដាញសង្គម Facebook
ស្វាយរៀង÷ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលពត៌មានពីបណ្តាញសង្គម Facebook ថាមានក្រុមក្មេងស្រី ០១ក្រុម ដែលបានបង្ហោះម៉ូតូ រួចយក video បង្ហោះលើបណ្ដាញសង្គម Facebook នៅចំនុចបង្ហៀរទឹក ស្ថិតក្នុងភូមិបន្លាស្អិត ឃុំត្រពាំងស្តៅ ស្រុករមាសហែក។

ក្រោយពីបានទទួលព័ត៌មានរួចមកដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក សំ សំអុល អធិការនគរបាលស្រុករមាសហែក បានដឹកនាំកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុករមាសហែក ស្រាវជ្រាវ និងឃាត់ខ្លួនក្មេងស្រីចំនួន ០៣នាក់ ដែលបានបង្ហោះម៉ូតូ រួចយក video បង្ហោះលើបណ្ដាញសង្គម Facebook នៅចំនុចទំនប់បង្ហៀរទឹក ស្ថិតនៅភូមិបន្លាស្អិត ឃុំត្រពាំងស្តៅ ស្រុករមាសហែក។

ចំពោះសមត្ថកិច្ចបានឆ្លើយសារភាពថា ក្រុមខ្លួន ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូពិតប្រាកដមែន។

បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ និងអញ្ជេីញអាណាព្យាបាលមកទទួលយកដេីម្បីអប់រំបន្ត រីឯម៉ូតូប្រព្រឹត្តិសកម្មភាព ០១គ្រឿង ត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករមាសហែក រយៈពេល ០៣ខែទេីបប្រគល់ជូនវិញ។




