អ៊ីស្រាអែល បន្ថែមថវិកាការពារជាតិ ចំនួន ១១៩ ពាន់ លានដុល្លារ និងទិញយន្តហោះចម្បាំង បន្ថែមទៀតពីអាមេរិក
យេរូសាឡឹម៖ មន្រ្តីអ៊ីស្រាអែលបានឧ្យដឹងថា អ៊ីស្រាអែល នឹងបន្ថែមថវិកា ការពារជាតិ ចំនួន ៣៥០ ពាន់លានសេកែល (ប្រហែល ១១៨,៩ ពាន់លានដុល្លារអាមេរិក) ចំនួន ២កងអនុសេនាធំថ្មី នៃយន្តហោះចម្បាំង F-35 និង F-15IA ។

ក្រសួងការពារជាតិអ៊ីស្រាអែល បានបញ្ជាក់ពីការអនុម័តចុងក្រោយ សម្រាប់ការផ្គត់ផ្គង់យន្តហោះពីក្រុមហ៊ុន Lockheed Martin និង Boeing ដែលមានទីស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក។
ក្រសួងបានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងនេះ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ គឺជាជំហានដំបូងក្នុងការកសាងយោធារយៈពេលមួយទសវត្សរ៍ក្រោមថវិកាថ្មី។
រដ្ឋមន្ត្រីក្រសួងការពារជាតិ អ៊ីស្រាអែល បានឧ្យដឹងថា ការផ្គត់ផ្គង់នេះកើតចេញពី មេរៀនប្រតិបត្តិការ ដែលបានរៀនពីសង្គ្រាមជាមួយអ៊ីរ៉ង់។
រដ្ឋមន្រ្តីការពារជាតិអ៊ីស្រាអែលរូបនេះ បានបន្ដថា «ការប្រយុទ្ធគ្នាលើឆាកច្រើន របស់អ៊ីស្រាអែលនៅមជ្ឈិមបូព៌ា ទាមទារឱ្យយើងពន្លឿនការកសាងកម្លាំង» ដោយបន្ថែមថា ការផ្គត់ផ្គង់យន្តហោះគឺជាសមាសធាតុសំខាន់ នៃកម្មវិធី «Magen Israel» ដើម្បីធានាថាកងកម្លាំងការពារអ៊ីស្រាអែល រក្សាបាននូវគុណសម្បត្តិប្រកបដោយចីរភាព។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍វីដេអូមួយថា អ៊ីស្រាអែលក៏នឹងអភិវឌ្ឍយន្តហោះថ្មីដ៏អស្ចារ្យ ដែលនឹងក្លាយជាអ្នកផ្លាស់ប្តូរ ល្បែងសង្គ្រាមផងដែរ៕
ប្រែសម្រួល ឈូក បូរ៉ា
