ព័ត៌មានអន្តរជាតិ

អេស្បាញ ប្រកាសថា នឹងទទួលយកនាវាកំសាន្ត ដែលមានផ្ទុកវិរុស Hantavirus ចូលក្នុងដែនកោះ Canary របស់ខ្លួន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថា ក្រសួងសុខាភិបាល អេស្បាញបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កាលពីថ្ងៃអង្គារថា ប្រទេសអេស្បាញនឹងទទួលយកនាវា MV Hondius ដែលកំពុងមានផ្ទុកប្រភេទមេរោគ hantavirus នៅលើកោះ Canary ស្របតាមច្បាប់អន្តរជាតិ និងស្មារតីមនុស្សធម៌។

យោងតាមសេចក្តីថ្លែងការណ៍ អង្គការសុខភាពពិភពលោក ហៅកាត់ថា WHO ក្នុងការសម្របសម្រួល ជាមួយសហភាពអឺរ៉ុប បានស្នើសុំឱ្យរដ្ឋាភិបាលអេស្បាញទទួលនាវាដែលបច្ចុប្បន្នមាន ទីតាំងនៅជិត Cape Verde ជាកន្លែងដែលករណីឆ្លងមេរោគ hantavirus ត្រូវបានរកឃើញក្នុងអំឡុងពេលធ្វើដំណើរនាពេលថ្មីៗកន្លងមកនេះ។

មជ្ឈមណ្ឌលអឺរ៉ុប សម្រាប់ការបង្ការ និងគ្រប់គ្រងជំងឺឬECDC កំពុងធ្វើការវាយតម្លៃយ៉ាងទូលំទូលាយ អំពីស្ថានភាពនៅលើនាវា ដើម្បីកំណត់ថា តើបុគ្គលណា ដែលត្រូវការការជម្លៀសជាបន្ទាន់នៅទីក្រុង Cape Verde។

គួរឲ្យដឹងដែរថាអ្នកដំណើរ និងនាវិកដែលនៅសេសសល់នឹងបន្តទៅកាន់កោះ Canary ដោយរំពឹងថា នឹងមកដល់ក្នុងរយៈពេលពី៣ទៅ ៤ថ្ងៃខាងមុខ៕

ប្រែសម្រួល៖ស៊ុនលី

To Top