ក្រុងប៊ែរឡាំងនិងក្រុងគៀវ សហការគ្នាអភិវឌ្ឍ សមត្ថភាពវាយប្រហារ ចំងាយឆ្ងាយ ខណៈក្រុងមូស្គចេញមុខរិះគន់
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistiorius បាននិយាយក្នុងកំឡុង ដំណើរទស្សនកិច្ច ដោយមិនមានការប្រកាសមួយទៅកាន់ទីក្រុង គៀវថា ប្រទេសអាល្លឺម៉ង់ និងអ៊ុយក្រែននឹងរួមគ្នាបង្កើតយន្តហោះ គ្មានមនុស្សដែលអាចប្រតិបត្តិការ និងវាយប្រហារបានរយៈចម្ងាយឆ្ងាយ។
កន្លងមកយោធាអ៊ុយក្រែនបានប្រើ ប្រាស់យន្តហោះគ្មាន មនុស្សបើកជាទម្លាប់សម្រាប់ការវាយប្រហារ យ៉ាងជ្រៅនៅក្នុងប្រទេសរុស្ស៊ី ដែលផ្តោតលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។
យ៉ាងណាក្តីទីក្រុងមូស្គូបានចោទ ប្រកាន់ក្រុងកៀវម្តងហើយម្តងទៀតអំពី អំពើភេរវកម្ម ជុំវិញការវាយប្រហារម៉ូដេល បែបនេះ។ កាលពីសប្តាហ៍មុន ការវាយប្រហារបែបនេះបានសម្លាប់ជនស៊ីវិល៥នាក់នៅតំបន់គ្រីមេ។
ឆ្លើយតបចំពោះបញ្ហានេះដែរទីក្រុងមូស្គូបានថ្កោលទោសចំពោះការប្រើប្រាស់យន្តហោះគ្មានមនុស្សបើករយៈចម្ងាយឆ្ងាយរបស់អ៊ុយក្រែន ដើម្បីតម្រង់គោលដៅទៅលើជនស៊ីវិល។
គួរឲ្យដឹងដែរថារដ្ឋាភិបាលទីក្រុងប៊ែរឡាំងបានជាប់ឈ្មោះជាម្ចាស់ជំនួយផ្នែកយោធាដ៏ធំបំផុតរបស់គៀវ បន្ទាប់ពីសហរដ្ឋអាមេរិកបាន ប្តូរពីការបរិច្ចាគអាវុធដោយផ្ទាល់ទៅអ៊ុយក្រែន ដើម្បីលក់វាទៅឱ្យអ្នកគាំទ្រ ណាតូផ្សេងទៀតរបស់គៀវ ដែលមានបំណងប្រគល់ឱ្យពួកគេ។
យោងតាមវិទ្យាស្ថាន Kiel សម្រាប់សេដ្ឋកិច្ចពិភពលោក បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់បានចំណាយ ប្រាក់ប្រហែល២០ពាន់លានអឺរ៉ូឬត្រូវជា២៣,៥ ពាន់លានដុល្លារមកហើយ លើអាវុធសម្រាប់អ៊ុយក្រែននៅចន្លោះខែមករា ឆ្នាំ២០២២ដល់ខែកុម្ភៈ ឆ្នាំ ២០២៦៕
ប្រែសម្រួល៖ស៊ុនលី
