ព័ត៌មានអន្តរជាតិ

​ ម៉ិកស៊ិក​ បញ្ជូនកប៉ាល់ទី៥​ ជាមួយនឹងជំនួយមនុស្សធម៌ ទៅកាន់ប្រទេសគុយបា

ម៉ិកស៊ិក៖​ ប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum បានឧ្យដឹងថា ម៉ិកស៊ិកកំពុងបញ្ជូនកប៉ាល់ទី៥​ ជាមួយនឹងជំនួយមនុស្សធម៌ ទៅកាន់ប្រទេសគុយបា ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតកាន់តែខ្លាំងឡើងដែលប្រជាជនគុយបាកំពុងប្រឈមមុខ។

ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន លោកស្រី Sheinbaum បានបញ្ជាក់ជាថ្មីអំពីការបដិសេធរបស់ម៉ិកស៊ិក​ ចំពោះការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុដែលទីក្រុងវ៉ាស៊ីនតោន​ បានរក្សាប្រឆាំង នឹងប្រទេសគុយបា​ ចាប់តាំងពីឆ្នាំ១៩៦២
លោកស្រី Sheinbaum បានលេីកឡេីងថាម៉ិកស៊ិក​ នឹងបន្តបញ្ជូនជំនួយមនុស្សធម៌គុយបា។

លកស្រីបានបញ្ជាក់ថា​ “តាមពិតទៅ កប៉ាល់ដែលដឹកជំនួយមនុស្សធម៌កំពុងចាកចេញទៅកាន់ប្រទេសគុយបា​ នៅថ្ងៃនេះ។ ម៉ិកស៊ិកនឹងតែងតែជាបងប្អូន និងសាមគ្គីភាពជាមួយប្រជាជាតិទាំងអស់នៃពិភពលោក និងជាពិសេសជាមួយប្រទេសគុយបា”។

លោកស្រីបានបន្ដថា ជំនួយមនុស្សធម៌ របស់ប្រទេសម៉ិកស៊ិក​ មិនរាប់បញ្ចូលប្រេងនោទេ ដោយសារប្រទេសរុស្ស៊ី​ បានផ្គត់ផ្គង់ធនធាននោះ ដល់ប្រទេសគុយបា ដោយបន្ថែមថា ប្រទេសម៉ិកស៊ិក​ ផ្តោតលើការផ្តល់របស់របរសំខាន់ៗផ្សេងទៀត ដើម្បីកាត់បន្ថយការខ្វះខាតទំនិញជាមូលដ្ឋាន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិក​ បានចេញបទបញ្ជាប្រតិបត្តិចំនួនពីរ ដើម្បីពង្រឹងទណ្ឌកម្មប្រឆាំងនឹងប្រទេសនេះ ដោយរារាំងការទទួលបានប្រេងឥន្ធនៈដែលគុយបាត្រូវការ និងដាក់ទណ្ឌកម្មលើក្រុមហ៊ុនគុយបាមួយចំនួន៕
ប្រែសម្រួល​ ឈូក​ បូរ៉ា

To Top