ព័ត៌មានអន្តរជាតិ

​ កូរ៉េខាងត្បូង ដាក់ពលករមកពីខេត្តចំនួន៤ ក្នុងប្រទសថៃ ទៅក្នុងបញ្ជីខ្មៅ 

បរទេស៖ ក្រសួងការងារថៃ បានបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានដាក់ពលករមកពីខេត្តភាគឦសានប្រទេសថៃចំនួនបួនក្នុងបញ្ជីខ្មៅ និងបានផ្អាកការនាំយកពលករ តាមរដូវក្រោមគម្រោងទិដ្ឋាការ E-8 រយៈពេលមួយឆ្នាំ បន្ទាប់ពីពលករជាច្រើនត្រូវបានគេរាយការណ៍ថា បានរត់គេចខ្លួនពីនិយោជក ។
 
យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ថា យោងតាមព័ត៌មាន ដែលបានចែករំលែកដោយមជ្ឈមណ្ឌលព័ត៌មាន ប្រឆាំងក្លែងក្លាយថៃ នៅថ្ងៃចន្ទ ដោយដកស្រង់សម្តីពីក្រសួងការងារ ខេត្តដែលរងផលប៉ះពាល់គឺខេត្ត Udon Thani, Khon Kaen, Chaiyaphum និងខេត្ត Maha Sarakham។
 
ការផ្អាកនេះគ្របដណ្តប់លើឆ្នាំប្រតិទិនឆ្នាំ ២០២៦ ទាំងមូល បន្ទាប់ពីអាជ្ញាធរកូរ៉េខាងត្បូងបានរកឃើញថា កម្មករថៃមួយចំនួន ដែលត្រូវបានបញ្ជូនក្រោមកម្មវិធីអនុស្សរណៈនៃការយោគយល់គ្នា (MOU) សម្រាប់ការងារកសិកម្ម និងនេសាទតាមរដូវ គឺបានរត់គេចខ្លួនពីនិយោជក ដែលបានកំណត់របស់ពួកគេ។ មន្ត្រី​បាន​និយាយ​ថា បញ្ហា​នេះ​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​កូតា​កម្លាំង​ពលកម្ម​របស់​ប្រទេស​ថៃ​សម្រាប់​ឆ្នាំ ២០២៦។
 ប្រែសម្រួលៈ ណៃ តុលា

To Top