វេណេសុយអេឡា ចាប់ផ្តើមធ្វើការងារ ទៅលើបំណុលបរទេសនិងបំណុលនានា ដែលក្រុមហ៊ុនប្រេងរដ្ឋជាប់ជំពាក់
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថារដ្ឋាភិបាលបានប្រកាស កាលពីថ្ងៃពុធថា ប្រទេសវេណេស៊ុយអេឡាបានចាប់ផ្តើម ដំណើរការដ៏ទូលំទូលាយ និងមានសណ្តាប់ធ្នាប់ដើម្បីរៀបចំរចនាសម្ព័ន្ធ ឡើងវិញនូវបំណុលបរទេសរបស់ប្រទេស និងបំណុលទាំងឡាយរបស់ក្រុមហ៊ុនប្រេងរដ្ឋ Petroleos de Venezuela S.A. (PDVSA) ។
វិធានការនេះមានគោលបំណង សម្រាលបន្ទុកហិរញ្ញវត្ថុរបស់ប្រទេស និងបង្វែរធនធានឆ្ពោះទៅរកការងើបឡើងវិញ នៃសេដ្ឋកិច្ចជាតិ នេះបើយោងតាមការចេញផ្សាយផ្លូវការដែលបង្ហោះ ដោយរដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងព័ត៌មានវេណេស៊ុយអេឡា Miguel Perez Pirela នៅលើ Telegram ។
រដ្ឋាភិបាលបាននិយាយថា ប្រទេសវេណេស៊ុយអេឡា បានបំពេញកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិ របស់ខ្លួនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ប៉ុន្តែលទ្ធភាពនៃការទូទាត់របស់ខ្លួនត្រូវបាន ប៉ះពាល់ចាប់តាំងពីឆ្នាំ២០១៧ ដោយ វិធានការបង្ខិតបង្ខំជាឯកតោភាគី ឬការដាក់ទណ្ឌកម្ម។
សេចក្តីប្រកាសបាននិយាយថា ការរៀបចំរចនាសម្ព័ន្ធឡើងវិញ ស្វែងរក ដាក់សេដ្ឋកិច្ចឱ្យបម្រើប្រជាជនវេណេស៊ុយអេឡា និងរំដោះប្រទេសពីបន្ទុកនៃបំណុលបង្គរ ខណៈពេលដែលនឹងបង្កើនការ លើកកម្ពស់កំណើនសេដ្ឋកិច្ច និងសុខុមាលភាពរបស់ប្រជាជន។
រដ្ឋាភិបាលបាននិយាយថា អាជ្ញាធររំពឹងថានឹងទទួលបាន ការបន្ធូរបន្ថយបំណុលយ៉ាងច្រើន ពីម្ចាសបំណុលដោយបន្ថែមថា វេណេស៊ុយអេឡា នឹងព្យាយាមឲ្យអស់ពីលទ្ធភាពក្នុងការបំពេញ តាមការសន្យារបស់ខ្លួនក្នុងលក្ខណៈនិរន្តរភាព៕
