ភ្នំពេញ ៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២០ បានជូនដំណឹងស្ដីពី ការអនុវ វិធាន ការបន្ថែមរបស់រាជរដ្ឋាភិបាល លើកការលើកលែងការបង់កម្រៃ បន្ដអាជ្ញាបណ្ណទេស ចរណ៍គ្រប់ប្រភេទ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។
ក្រសួងទេសចរណ៍ ជូនដំណឹងដល់ សមាគម ឧស្សាហកម្មទេសចរណ៍ ម្ចាស់អាជីវកម្មទេស ចរណ៍ គ្រប់ប្រភេទ មេត្តាជ្រាបថា ៖
ទី១-ការលើកលែងបង់កម្រៃ បន្ដអាជ្ញាបណ្ណទេស ចរណ៍ គ្រប់ប្រភេទ សម្រាប់ ឆ្នាំ២០២១ ចំពោះអាជ្ញាបណ្ណទេសចរណ៍ ដែលស្ថិត ក្នុង សុពលភាព ហើយអាជីវកម្មទេសចរណ៍ គ្រប់ប្រភេទនៅតែ មានកាតព្វកិច្ចដាក់ពាក្យ ស្នើសុំបន្ដអាជ្ញាបណ្ណទេសចរណ៍ ពីក្រសួងទេស ចរណ៍ ឬរដ្ឋបាល រាជធានី-ខេត្ត ជាដើម ក្នុងអំឡុងពេល នៃការលើកលែងនេះ។
ទី២-រក្សាការបង់កម្រៃ អាជ្ញាបណ្ណទេសចរណ៍ គ្រប់គ្រងប្រភេទ ចំពោះអាជីវកម្មទេសចរណ៍ ដែលដាក់ពាក្យស្នើសុំ អាជ្ញាបណ្ណទេសចរណ៍ថ្មី ឬបន្ដក្នុងឆ្នាំ២០២០ និងស្នើសុំអាជ្ញាបណ្ណ ទេសចរណ៍ថ្មី សម្រាប់ឆ្នាំ២០២១។
ទី៣-រក្សាការបង់កម្រៃសេវាសធារណៈ ចំពោះការស្នើសុំ ចំណាត់ថ្នាក់សេវាកម្មទេសចរណ៍ គ្រប់ប្រភេទ។
ទី៤-រក្សាការអនុវត្តការពិន័យអន្ដរការណ៍ ជាប្រាក់ចំពោះអាជីវកម្មទេសចរណ៍ ដែលហួសសុ ពលភាពអាជ្ញាបណ្ណទេសចរណ៍។
និងទី៥-ការលើកលែងការបង់កម្រៃ បន្ដអាជ្ញាបណ្ណទេសចរណ៍គ្រប់ប្រភេទ នឹងត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១៕
ខាងក្រោមនេះជា សេចក្តីជូនដំណឹងរបស់ ក្រសួងទេសចរណ៍ ៖