អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈ (លើកទី២) ការងារជួសជុលកែលម្អអគារ និងការិយាល័យនៅនាយកដ្ឋាន មូលនិធិអគ្គិសនី ភាវូបនីយកម្មជនបទ ជំហានទី៤
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែលបានចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យបានជ្រាបថា ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យដេញថ្លៃជាសាធារណៈដើម្បី ជ្រើសរើសអ្នកទទួលការងារជួសជុលកែលម្អអគារ និងការិយាល័យនៅនាយកដ្ឋានមូលនិធិអគ្គិសនីភាវូបនីយកម្មជនបទ ជំហានទី៤ ។
អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ ។ ឯកសារដេញថ្លៃមាន ដាក់លក់នៅអង្គភាព លទ្ធកម្មអគ្គិសនីកម្ពុជាដែលមានអាសយដ្ឋាន អាគារលេខ ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ចាប់ពី ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២៦ តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទាក់ទងលេខ៖ 092 652 357 និង Website : www.edc.com.kh) ។
ឯកសារដេញថ្លៃដែលបានបំពេញរួច ត្រូវប្រគល់ជូនអង្គភាពលទ្ធកម្ម យ៉ាងយូរបំផុតត្រឹម ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ ២០២៦ វេលាម៉ោង ១៤:០០ ។
ការបើកសំណើដេញថ្លៃ នឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋាន ខាងលើវេលាម៉ោង ១៥:០០ ថ្ងៃទី ០២ ខែ មិថុនា ឆ្នាំ២០២៦ ។
ក្រុមហ៊ុន/សហគ្រាសដែលចូលរួមដាក់ឯកសារដេញថ្លៃ ស្នើសុំភ្ជាប់បន្ថែមមកជាមួយនូវឯកសារដេញថ្លៃ ដែលបាន ថតចម្លងត្រឹមត្រូវតាមច្បាប់ដើម និងភ្ជាប់មកជាមួយនូវ Soft Copy ដែលជាឯកសារ Scan របស់ឯកសារដេញថ្លៃនេះ ។ ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬមានប្រភពតែមួយ អាចដាក់សំណើដេញថ្លៃ បានតែមួយគត់ ។ ក្រុមហ៊ុន/សហគ្រាសដែលមានបំណងចូលរួមដេញថ្លៃ សូមអញ្ជើញទាក់ទង ជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារ ដេញថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការដេញថ្លៃនេះ ៕

