ឥស្លាម៉ាបាដ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៨ ខែ មិថុនា ឆ្នាំ២០២០ ថាប្រភពពីក្រុមមន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឲ្យដឹងថា អគារស្នាក់នៅរបស់ពលរដ្ឋ១កន្លែងបានដួលរលំ នៅក្រុងភាគ ខាងត្បូងប្រទេសប៉ាគីស្ថាន គឺក្រុងកំពង់ផែ Karachi កាលពីថ្ងៃអាទិត្យ បានបង្កឲ្យស្លាប់មនុស្សម្នាក់ និង១០នាក់ផ្សេងទៀតបានរងរបួស ក្នុងនោះមានស្ត្រី និងកុមារ ។
ឧប្បត្តិហេតុបានកើតឡើងនៅតំបន់ផ្សារ Khadda រដ្ឋធានី តនៅ ភាគខាងត្បូងខេត្ត Sindh ។ ក្រុមមន្ត្រីប៉ូលិសបានឲ្យដឹងថា ពលរដ្ឋមួយចំនួននៅជាប់ក្នុង អគារដួលរលំនោះនៅឡើយ ។
ក្រុមអ្នកជួយសង្គ្រោះកំពុងព្យាយាម និងបន្តប្រតិបត្តិការជួយ សង្គ្រោះ ។ ប៉ូលិសបានឡោមព័ន្ធតំបន់ ខណៈដែលអគារនៅជិតនោះ ក៏ត្រូវបានគេទុកឲ្យនៅទំនេរគ្មានមនុស្ស ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា