ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរាយការណ៍នៅថ្ងៃចន្ទ នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសន្យាអភិវឌ្ឍសេដ្ឋកិច្ច“ គ្រប់គ្រាន់ដោយ ខ្លួនឯង” តាមរយៈការលើកកម្ពស់ឧស្សាហកម្មគីមី ក្នុងគោលបំណងកាត់បន្ថយ ការពឹងផ្អែកលើប្រេងឆៅ។
ទីភ្នាក់ងារសារព័ត៌មានផ្លូវការរបស់កូរ៉េ បានចុះផ្សាយថាលោកគីម បានធ្វើការសន្យាក្នុងកិច្ចប្រជុំមួយ របស់ការិយាល័យនយោបាយនៃគណៈកម្មាធិការ កណ្តាលនៃគណបក្សពលករ ដែលបានធ្វើឡើងក្នុងរយៈ ពេលពីរថ្ងៃរហូតដល់ថ្ងៃអាទិត្យ។
ប្រធានគណបក្សរូបនេះ ត្រូវបានដកស្រង់សម្តីដោយប្រធានទីភ្នាក់ងារនេះថា“ ឧស្សាហកម្មគីមីត្រូវតែដំណើរការជាមុន ដើម្បីជំរុញ និងធានាដល់ ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស”៕
ដោយ ឈូក បូរ៉ា