ព័ត៌មានជាតិ

រដ្ឋមន្រ្តីសាធារណការ ជំរុញឲ្យអាជ្ញាធរ ទប់ស្កាត់រថយន្ដដឹកលើសទម្ងន់ ដើម្បីថែរក្សាផ្លូវថ្នូល់

ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជំរុញឲ្យ មន្ទីរសាធារណការ ខេត្ត-ក្រុង និងអាជ្ញាធរពាក់ព័ន្ធ ចូលរួមទប់ស្កាត់ ការដឹក ជញ្ជូនលើសទម្ងន់កម្រិត ដើម្បីថែរក្សាផ្លូវថ្នល់ឲ្យបានគង់វង្ស។

ក្នុងជំនួបជួបសំណេះសំណាល ជាមួយមន្ត្រី រាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តរតនគិរី លោក ស៊ុន ចាន់ថុល បានថ្លែងថា «ខ្ញុំជំរុញឲ្យ មន្ទីរ និងអាជ្ញាធរ ពាក់ព័ន្ធ ចូលរួមទប់ស្កាក់ ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ក៏ដូចជា អំពាវនាវ ដល់បង ប្អូនប្រជាពលរដ្ឋ កុំដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់ ដើម្បីថែរក្សាផ្លូវថ្នល់ របស់យើងទាំង អស់គ្នា»។

លោករៀបរាប់ថា កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ ក្រោមការដឹក នាំ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺជាកត្តាដ៏សំខាន់មិនអាចខ្វះបាន ក្នុងការទាក់ទាញវិនិ យោគិនពីបរទេស បង្កើតការងារជូនប្រជាពលរដ្ឋ ទាក់ទាញអ្នកទេចរណ៍ ស្វែងរកទីផ្សារលក់ កសិផល រួមចំណែក ដល់ការរីកចម្រើនសេដ្ឋកិច្ចជាតិ ក្នុងរង្វង់៧ភាគរយ ក្នុង១ឆ្នាំ និងធ្វើឲ្យប្រ ជាពលរដ្ឋ រស់នៅក្រោមបន្ទាត់ នៃភាពក្រីក្រ ផងដែរ។

ឆ្លៀតឱកាសនោះ រដ្ឋមន្រ្តីសាធារណការ បានណែនាំឲ្យ មន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការទាំងអស់ អនុវត្តនូវវិធានការនានា របស់រាជរដ្ឋាភិបាល ដែលបាន ដាក់ចេញកាលពីពេលថ្មីៗនេះ ដូចជា ការលាងដៃនឹងសាប៊ូឲ្យញឹកញាប់ រក្សាគម្លាត និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃមេរោគ កូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាព៕ ដោយ ៖ អេង ប៊ូឆេង

To Top