កូឡាឡាំពួរ៖ អាជ្ញាធរបានឲ្យដឹងនៅ ល្ងាចថ្ងៃច័ន្ទនេះថា ប្រទេសម៉ាឡេស៊ី បានយកជនមូស្លីមរ៉ូហ៊ីងយ៉ា ចំនួន ២៦៩ នាក់ទៅឃុំឃាំង បន្ទាប់ពីបានឆែកឆេរទូកនៅភាគខាងជើងប្រទេស។
ក្រុមការងារពិសេសជាតិ ស្តីពីសន្តិសុខព្រំដែន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទូកត្រូវបាន គេរកឃើញនៅលើកោះ Langkawi កាលពីព្រឹកថ្ងៃច័ន្ទ។
នៅពេលនាវាឆ្មាំឆ្នេរសមុទ្របាន ទៅដល់ទីនោះដោយ មានគោលបំណងរុញវា ចូលក្នុងដែនទឹកអន្តរជាតិមនុស្ស ៥៣ នាក់បានលោតចុះហើយហែលទឹក ទៅលើឆ្នេរសមុទ្រដោយបន្ថែមថា ពួកគេត្រូវបានចាប់ខ្លួនភ្លាមៗ ដោយមន្រ្តីដែលកំពុង រង់ចាំពួកគេ។
ត្រូវបានរកឃើញនៅលើទូក មានសមាជិកចំនួន ២១៦ នាក់ផ្សេងទៀតនៃជនជាតិភាគតិច ដែលធ្វើទុក្ខបុកម្នេញ និងសាកសពរបស់ស្ត្រី ដែលបានស្លាប់ ហេីយមនុស្សទាំងអស់ចំនួន ២៦៩ នាក់ត្រូវបានឃុំខ្លួនជា“ ជនចំណាកស្រុកគ្មានឯកសារ”៕
ដោយ ឈូក បូរ៉ា