ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពីការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ ស្ដីពី ការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា អនុក្រឹត្យនេះ មានគោលបំណងសម្រួល និងបង្កបរិយាកាសល្អ ដល់ការ បង្កើតអាជីវកម្មតាម រយៈការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដើម្បីចូល រួមចំណែកលើកកម្ពស់បរិយាកាស ធុរកិច្ចឱ្យប្រសើរឡើង និងទាក់ទាញការវិនិយោគ នៅកម្ពុជា។

ជាងនេះទៅទៀត អនុក្រឹត្យនេះ មានគោលដៅកំណត់នីតិវិធី លក្ខខណ្ឌតម្រូវ និងការអនុញ្ញាត ដល់ការចុះបញ្ជីអាជីវកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន។
សូមរំលឹកថា អនុក្រឹត្យនេះ មានវិសាលភាពអនុវត្ត ចំពោះការចុះបញ្ជីអាជីវកម្មនៅកម្ពុជា តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាធរមានដែលក្នុង នោះមាន៖
ទី១- ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម។
ទី២-ការចុះបញ្ជីពន្ធដារ ដោយអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ទី៣-ការពិនិត្យ និងទទួលសេចក្ដីប្រកាសជូនដំណឹង បើកសហគ្រាស ដោយក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ។
និងទី៤-ការចុះបញ្ជី គម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕
ខាងក្រោមនេះ ជាអនុក្រឹត្យរាជរដ្ឋាភិបាល ៖

To Top