ព័ត៌មានជាតិ

រដ្ឋបាល ខេត្តបន្ទាយមានជ័យ ប្រាប់អាជីវករ ឲ្យឈប់លក់ ប្រភេទស្រាថ្នាំចិនសែ តាំងគួយ ក្រោយមានអ្នកពុលស្លាប់ និងកំពុងសង្រ្គោះ ជាច្រើននាក់

ភ្នំពេញ ៖ ក្រោយមានប្រជាពលរដ្ឋ ជាច្រើននាក់ បានពុលស្លាប់ និងកំពុងសង្រ្គោះបន្ទាន់នោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់អាជីវករ ឈប់ការលក់ ប្រភេទស្រាថ្នាំឈ្មោះ «ស្រាថ្នាំចិនសែ តាំងគួយ» នៅគ្រប់បណ្តាលទីផ្សារទាំងអស់ និងតាមលំនៅឋាន មានដាក់តាំងលក់ ក្នុងខេត្ត រហូតដល់មានការជូនដំណឹង ផ្លូវការពីរដ្ឋបាលខេត្ត។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលខេត្ត ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ។

សូមបញ្ជាក់ផងដែរថា ការអំពាវនាវនេះ បានធ្វើឡើងក្រោយពី នាពេលថ្មីនេះ មានបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកមង្គលវបូរី ស្រុកម៉ាឡៃ និងក្រុងប៉ោយប៉ែត បានទទួលទានស្រាថ្នាំ ខាងលើនេះ ដែលពុំមានប្រភពច្បាស់លាស់ បណ្តាលឲ្យពុលស្លាប់ និងខ្លះទៀត ត្រូវបានសង្គ្រោះបន្ទាន់ជាបន្តបន្ទាប់ ។

សេចក្តីជូនដំណឹងខាងលើ បានបញ្ជាក់ថា បច្ចុប្បន្នមន្ទីរជំនាញ បានកំពុងយកវត្ថុតាង ទៅធ្វើតេស្តរកសារធាតុផ្សំ នឹងផ្សព្វផ្សាយជាព័ត៌មាន ក្នុងពេលខ្លីខាងមុខ ៕

To Top