ព័ត៌មានអន្តរជាតិ

អូទ្រីស គ្រោងនឹងបើកទ្វារ ឲ្យប្រទេស ចំនួន៣១ អាចធ្វើដំណើរចូល មកប្រទេសខ្លួនវិញ ចាប់ពីពាក់កណ្តាល ខែមិថុនានេះ

បរទេស ៖ ប្រទេសអូទ្រីស នៅថ្ងៃពុធនេះ បានប្រកាសថា ខ្លួននឹងបើកទ្វារប្រទេសឡើងវិញ ជាមួយនឹងប្រទេស ចំនួន៣១ ដែលមានរួមទាំងប្រទេសអ៊ីតាលី និងក្រិកផងក្រោយពេល ដែលបានបិទទ្វាដាក់បម្រាម ធ្វើដំណើរអស់រយៈពេល ជាង៣ខែមកហើយ។

យោងតាមការប្រកាស របស់លោករដ្ឋមន្ត្រី ការបរទេសលោក Alexander Schallenberg បានបញ្ជាក់ថា ប្រទេសទាំង៣១ នឹងអាចធ្វើដំណើរចូលមកប្រទេសអូទ្រីស វិញចាប់ពីយប់ថ្ងៃអង្គារទី១៦ ខែមិថុនាពាក់កណ្តាល យប់តទៅហើយក្នុងនោះរួមបញ្ចូល ទាំងសមាជិក សហភាពអ៊ឺរ៉ុប EU និងសមាជិក នៃសមាគមន៍ពាណិជ្ជកម្ម សេរីអ៊ឺរ៉ុប EFTA ព្រមទាំងប្រទេស ចំនួន៤ផ្សេងទៀត ដូចជាស៊ុយអ៊ែតអង់គ្លេស អេស្បាញ និងប៉ទុយហ្គាល់ផង ។

ក្នុងនោះផងដែរ លោករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ដែរថា ព្រំដែនជាមួយនឹងប្រទេសអេស្បាញ និងបើកឡើងវិញចាប់ពីថ្ងៃទី១ ខែកក្កដា ប៉ុន្តែអេស្បាញបានបញ្ជាក់ថា នឹងបន្តបិទព្រំដែន របស់ខ្លួន រហូតដល់ចុងខែមិថុនាសិន៕

ប្រែសម្រួល៖ស៊ុនលី

To Top