Feature

ការពិត និងការប្រឌិត៖ ការវាយតម្លៃឡើងវិញលើការជជែកដេញដោល អំពីបញ្ហាទឹកក្នុងអាងទន្លេឥណ្ឌូស (Indus Basin)

ការអះអាងនាពេលថ្មីៗនេះ របស់ប្រទេសប៉ាគីស្ថាន ដែលបានព្យាករណ៍ពីវិបត្តិទឹកដែលជិតកើតមាននៅក្នុងអាងទន្លេឥណ្ឌូស (Indus Basin) និងការទម្លាក់កំហុសលើការប្រែប្រួល នៃលំហូរទឹកទន្លេថាបណ្តាលមកពីសកម្មភាពនៅខ្សែទឹកខាងលើនោះគឺមិនសមហេតុ ផលទាល់តែសោះនៅពេលពិនិត្យផ្ទៀងផ្ទាត់ជាមួយទិន្នន័យជលសាស្ត្រ កំណត់ត្រាអាងស្តុកទឹកនិងតថភាពប្រតិបត្តិការផ្ទាល់របស់ប៉ាគីស្ថាន។

ការវាយតម្លៃយ៉ាងដិតដល់លើភស្តុតាងបានបង្ហាញពីទិដ្ឋភាពខុសគ្នាស្រឡះពោលគឺមិនមែនជាកង្វះខាតទឹកជាប្រព័ន្ធនោះទេ ប៉ុន្តែជា លំហូរទឹកចូលយ៉ាងច្រើនលើសលប់ការបង្ហូរទឹកចេញដ៏ច្រើនទៅខ្សែទឹកខាងក្រោមនិងកម្រិតកំណត់ផ្នែករចនាសម្ព័ន្ធដែលមានជាយូរមកហើយក្នុងការគ្រប់គ្រងទឹក។

លក្ខណៈពិសេសដ៏លេចធ្លោបំផុតនៃវដ្តជលសាស្ត្រឆ្នាំ 2025 គឺអតិរេកទឹកយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងរដូវ ខារីហ្វ (Kharif – ពីខែមេសាដល់ខែកញ្ញា)។ ផ្អែកតាមទិន្នន័យរបស់អាជ្ញាធរប្រព័ន្ធទន្លេឥណ្ឌូសរបស់ប៉ាគីស្ថាន (IRSA) លំហូរទឹកចូលជាក់ស្តែងមានចំនួន ប្រហែល 122.36 MAF (លានអាកទប់ – Million Acre-Feet) ដែលខ្ពស់ជាងជិត 18% ភាគរយ ធៀបនឹងលំហូរទឹកដែលបានរំពឹងទុក (ប្រហែល 104 MAF) សម្រាប់រដូវកាល Kharif ឆ្នាំ 2025 ។ ម្យ៉ាងវិញទៀត របបទឹកភ្លៀងធ្លាក់ជោកជាំពេញអាងទន្លេបានជួយកាត់បន្ថយតម្រូវការទឹកស្រោចស្រពនិងកាត់បន្ថយសម្ពាធលើការបែងចែកទឹកតាមខេត្តនីមួយៗ។ លក្ខខណ្ឌទាំងនេះ គឺផ្ទុយស្រឡះទាំងស្រុងពីការអះអាងដែលថាមានការខ្វះខាតទឹកធ្ងន់ធ្ងរឬមានការរៀបចំបង្កឱ្យមានការខ្វះ ទឹកពីខ្សែទឹកខាងលើ។

ចំណុចដែលកាន់តែផ្ទុយពីការលើកឡើងអំពីការខ្វះខាតទឹកនោះ គឺបរិមាណទឹកដ៏ច្រើនលើសលប់ដែលបានហូរហួសពីទំនប់ កូទ្រី (Kotri) ចូលទៅក្នុងសមុទ្រអារ៉ាប់។ ក្នុងអំឡុងរដូវ Kharif ឆ្នាំ2025 បរិមាណទឹកដែលហូរហួសទំនប់ Kotri មានចំនួនជិត 30,848 MAF ពោលគឺខ្ពស់ជាងប្រហែល 71% ភាគរយ បើធៀបនឹងមធ្យមភាគប្រាំឆ្នាំចុងក្រោយ (ដែលមានត្រឹមតែ 18,034 MAF)។ ការហូរហៀរនៃទឹកដ៏ច្រើនទៅខ្សែទឹកខាងក្រោមចូលទៅក្នុងសមុទ្រ (ប្រហែល 3.6 MAF) នៅតែបន្តកើតមាន សូម្បីតែក្នុងរដូវ រ៉ាប៊ី (Rabi – ពីខែតុលា ដល់ខែមីនា) ឆ្នាំ2025 ដែលជារដូវមានលំហូរទឹកទាបក៏ដោយ។

ប្រសិនបើអាងទន្លេនេះជួបប្រទះនឹងការខ្វះខាតទឹកធ្ងន់ធ្ងរដោយសារការជ្រៀតជ្រែកពីខ្សែទឹកខាងលើមែននោះទឹកដ៏ច្រើនសន្ធឹកសន្ធាប់បែបនេះច្បាស់ជាមិនត្រូវបានបង្ហូរចោលដោយមិនបានប្រើប្រាស់ និងបណ្តោយឱ្យហូរចូលទៅក្នុងសមុទ្រឡើយ។ ផ្ទុយទៅវិញ ទិន្នន័យនេះបង្ហាញយ៉ាងច្បាស់ពីចំណុចខ្វះខាតនៃហេដ្ឋារចនាសម្ព័ន្ធស្តុកទឹកការគ្រប់គ្រងទឹកជំនន់ និង ប្រសិទ្ធភាពនៃការបែងចែកទឹកនៅ ក្នុងតំបន់អាងទន្លេភាគខាងក្រោមតែម្តង។

ស្ថានភាពនៃអាងស្តុកទឹកក្នុងអំឡុងពេលដូចគ្នានេះក៏បានធ្វើឱ្យការអះអាងអំពីវិបត្តិជលសាស្ត្រធ្លាក់ចុះខ្សោយផងដែរ ។ ដូចដែល បានរំពឹងទុករដូវ Kharif បានចាប់ផ្តើមជាមួយនឹងកម្រិតស្តុកទឹកទាប ដែលជាបាតុភូតធម្មតាលើកលែងតែអាងស្តុកទឹកទាំងនោះត្រូវបាន រចនាឡើងសម្រាប់រក្សាទឹកទុកឆ្លងរដូវ (carry-over storages) ។
បន្ទាប់មកការរួមបញ្ចូលគ្នារវាងលំហូរទឹកចូលដ៏ច្រើននិងព្រឹត្តិការណ៍ ទឹកជំនន់បានបំពេញអាងស្តុកទឹកសំខាន់ៗយ៉ាងឆាប់រហ័ស។ ត្រឹមខែកញ្ញា ឆ្នាំ 2025 កម្រិតស្តុកទឹកបានកើនឡើងដល់ជិត 99% ភាគរយនៃសមត្ថភាពស្តុក ដែលបង្កើតឱ្យមានស្ថានភាពលទ្ធភាពទទួលបានទឹកកាន់តែរឹងមាំសម្រាប់រដូវ Rabi ឆ្នាំ2025–26 ។

ចំពោះទស្សនវិស័យសម្រាប់រដូវ Kharif ឆ្នាំ2026 ក៏នៅតែមានស្ថិរភាពផងដែរ។ ការព្យាករណ៍អំពីលំហូរទឹកចូលស្ថានីយព្រំដែន (rim-station) មានប្រហែល103.3 MAF សម្រាប់រដូវ Kharif ឆ្នាំ 2026 រួមផ្សំជាមួយនឹងទឹកស្តុកទុកបម្រុងប៉ាន់ស្មានប្រហែល 3.3 MAFដែលខ្ពស់ជាងឆ្នាំមុននិងខ្ពស់ជាងមធ្យមភាគរយៈពេលវែងបង្ហាញថាអាងទន្លេនេះកំពុងឈានចូលវដ្តថ្មីមួយក្នុងស្ថានភាពធូរស្រាលផ្នែកជលសាស្ត្រ ជាជាងការស្ថិតក្នុងស្ថានភាពវិបត្តិ។

ក្នុងពេលជាមួយគ្នានេះ ការព្យាយាមនាពេលថ្មីៗនេះរបស់ប៉ាគីស្ថានក្នុងការបង្ហាញថា ការប្រែប្រួលទឹកនៅក្នុងទន្លេ ឆេណាប់ (Chenab) គឺជាភស្តុតាងនៃការកែច្នៃពីខ្សែទឹកខាងលើ គឺបានមើលរំលងទាំងតថភាពជលសាស្ត្រ និងការអនុវត្តប្រតិបត្តិការជាទម្លាប់នៃគម្រោងវារីអគ្គិសនីដែលមិនប្តូរលំហូរទឹកធម្មជាតិ(run-of-the-river)។

លំហូរទន្លេនៅទីតាំងខ្សែទឹកខាងក្រោមដូចជាម៉ារ៉ាឡា(Marala)គឺរងឥទ្ធិពលពីធម្មជាតិដោយសារទម្រង់នៃការរលាយទឹកកកតាមរដូវកាលនៅភ្នំហិម៉ាល័យ ។ ការប្រែប្រួលនៃកម្រិតធ្លាក់ទឹកកកក្នុងរដូវរងាការរលាយយឺតយ៉ាវ ឬសីតុណ្ហភាពត្រជាក់ក្នុងរដូវផ្ការីក សុទ្ធតែជះឥទ្ធិពលជាធម្មជាតិដល់កម្រិតលំហូរទឹកនៅដើមរដូវកាល។ ការប្រែប្រួលបែបនេះគឺជាលក្ខណៈធម្មតារបស់ប្រព័ន្ធទន្លេហិម៉ាល័យ ហើយវាមិនអាចយកមកបកស្រាយថាជាភស្តុតាងនៃការជ្រៀតជ្រែកដោយចេតនានោះឡើយ។

ប្រតិបត្តិការ (Operational dynamics) នៅតាមគម្រោងវារីអគ្គិសនី ដូចជាគម្រោងវារីអគ្គិសនី បាក់លីហារ (Baglihar) ក៏ត្រូវបានគេយកមកបកស្រាយខុសម្តងហើយម្តងទៀតផងដែរ។ ការគ្រប់គ្រងអាងស្តុកទឹកនៅក្នុងប្រព័ន្ធវារីអគ្គិសនីបែប (run-of-the-river) គឺទាមទារឱ្យមានការបង្ហូរទឹកប្រែប្រួលដែលផ្សារភ្ជាប់ទៅនឹងការលាងជម្រះល្បាប់ភក់ ការថែទាំជាចាំបាច់ការធ្វើឱ្យប្រសើរឡើងនៃថា មពលវារីអគ្គិសនីការគិតគូរពីសុវត្ថិភាពបច្ចេកទេសនិងពិធីសារគ្រប់គ្រងទឹកជំនន់។

ការគ្រប់គ្រងល្បាប់គឺមាន សារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅក្នុងទន្លេតំបន់ហិម៉ាល័យដែលផ្ទុកទៅដោយល្បាប់ភក់ក្រាស់ៗ។ ដូច្នេះការកែសម្រួលប្រតិបត្តិការបណ្តោះអាសន្នក្នុងអំឡុង ពេលលាងជម្រះល្បាប់ ឬវដ្តនៃការថែទាំ គឺជាផ្នែកមួយដែលមិនអាចខ្វះបាននៃដំណើរការរបស់គម្រោង។ អ្វីដែលសំខាន់នោះ គម្រោង Baglihar ធ្លាប់បានឆ្លងកាត់ការពិនិត្យយ៉ាងដិតដល់ជាអន្តរជាតិរួចមកហើយ។

ប្រទេសប៉ាគីស្ថានខ្លួនឯងធ្លាប់បានប្រើប្រាស់ខចែងដោះ ស្រាយវិវាទនៃសន្ធិសញ្ញាទឹកទន្លេឥណ្ឌូស (Indus Waters Treaty) ដែលនាំទៅដល់ការតែងតាំងអ្នកជំនាញឯករាជ្យ (Neutral Expert) ម្នាក់ ក្រោមមាត្រាទី IX និង ឧបសម្ព័ន្ធ F ។ ការសម្រេចរបស់អ្នកជំនាញឯករាជ្យកាលពីឆ្នាំ 2007 បានគាំទ្រដល់ប៉ារ៉ាម៉ែត្ររចនាសម្ព័ន្ធនិងប្រតិបត្តិការសំខាន់ៗនៃគម្រោងនេះដោយបានទាត់ចោលរាល់ការជំទាស់ភាគច្រើនពាក់ព័ន្ធនឹងបរិមាណទឹកបម្រុង(pondage)និងកម្ពស់សុវត្ថិភាពទំនប់(freeboard)។

គម្រោងនេះត្រូវបានបញ្ជាក់ថាមានភាពស៊ីសង្វាក់គ្នាយ៉ាងពេញលេញជាមួយនឹងខចែងនៃសន្ធិសញ្ញាដែលគ្រប់គ្រងលើការអភិវឌ្ឍវារីអគ្គិសនីបែប run-of-the-river។

លើសពីនេះទៅទៀតគេមិនឃើញមានការបង្ហាញពីការខូចខាតជាក់ស្តែងណាមួយនៅខ្សែទឹកខាងក្រោមដែលបណ្តាលមកពីការប្រែប្រួលលំហូរទឹកដូចដែលបានចោទប្រកាន់នោះទេ។ការចោទប្រកាន់ទាំងឡាយភាគច្រើនផ្អែកលើតែរូបភាពជ្រើសរើសមួយផ្នែកការសង្កេតដាច់ដោយឡែកនិងការនិទានរឿងរបស់ប្រព័ន្ធផ្សព្វផ្សាយជាជាងការវិភាគជលសាស្ត្រយ៉ាងម៉ឺងម៉ាត់ដើម្បីរកមូលហេតុពិតប្រាកដការខូចខាតសេដ្ឋកិច្ចឬផលប៉ះពាល់លើវិស័យកសិកម្មដែលអាចវាស់វែងបាន។

មិនមានភស្តុតាងជាក់ស្តែងណាមួយត្រូវបានបង្ហាញដើម្បីផ្សារភ្ជាប់ការប្រែ ប្រួលប្រតិបត្តិការនៅគម្រោងខ្សែទឹកខាងលើ ទៅនឹងផលប៉ះពាល់អវិជ្ជមានរយៈពេលវែងនៅខ្សែទឹកខាងក្រោមឡើយ។

ជាងនេះទៅទៀតការចោទប្រកាន់អំពីការកែច្នៃដែលមានបំណងនយោបាយបានមើលរំលងតថភាពជាក់ស្តែងដ៏សំខាន់មួយ៖ការជ្រៀតជ្រែកដោយចេតនាណាមួយនៅក្នុងប្រតិបត្តិការវារីអគ្គិសនីមិនត្រឹមតែបង្កើតជាការខាតបង់សេដ្ឋកិច្ចដោយផ្ទាល់ដល់ប្រតិបត្តិករខ្សែទឹកខាងលើខ្លួនឯងតាមរយៈការកាត់បន្ថយប្រសិទ្ធភាពនៃការផលិតថាមពលនោះទេប៉ុន្តែវាក៏អាចបង្កផលប៉ះពាល់រយៈពេលវែងដល់រោងចក្រ
ផងដែរ។ វដ្តនៃការលាងជម្រះល្បាប់តែម្តងគត់ក្នុងអំឡុងរដូវមូសុងនៅទំនប់ Baglihar អាចបណ្តាលឱ្យខាតបង់ថាមពលអគ្គិសនីប៉ាន់ស្មាន ប្រហែល 150 លានយូនីត និងបាត់បង់ចំណូលដែលទទួលបាន។

ប្រតិបត្តិការលាងជម្រះបែបនេះត្រូវបានធ្វើឡើងដោយប្រតិបត្តិករ ដោយផ្អែកលើហេតុផលបច្ចេកទេសនិងការថែទាំសុទ្ធសាធ។ វាពិតជាពិបាកនឹងទទួលយកបាននូវការអះអាងដែលថាមានការរំខានដោយ ចេតនាខណៈពេលដែលជម្រើសប្រតិបត្តិការទាំងនោះកាត់បន្ថយការផលិតថាមពល និង បង្កឱ្យមានការខាតបង់ហិរញ្ញវត្ថុក្នុងពេលតែមួយ បែបនេះ។

សរុបសេចក្តីមកភស្តុតាងទាំងអស់បានបង្ហាញពីសន្និដ្ឋានយ៉ាងច្បាស់លាស់។ អាងទន្លេឥណ្ឌូសនាពេលថ្មីៗនេះបានជួបប្រទះនូវ លំហូរទឹកចូលខ្ពស់ជាងការរំពឹងទុកការហូរហៀរទឹកយ៉ាងច្រើនទៅខ្សែទឹកខាងក្រោមការងើបឡើងវិញយ៉ាងឆាប់រហ័សនៃកម្រិតទឹកក្នុងអាងស្តុកនិងការព្យាករណ៍ប្រកបដោយស្ថិរភាពទៅថ្ងៃអនាគត។ការប្រែប្រួលនៃការបង្ហូរទឹកទន្លេនៅតែស្ថិតក្នុងវិសាលភាពនៃដំណើរការជលសាស្ត្រធម្មជាតិ និងប្រតិបត្តិការអាងស្តុកទឹកជាស្តង់ដារ។

បញ្ហាប្រឈមដ៏ធំជាងនេះដែលអាងទន្លេនេះកំពុងជួបប្រទះមិនមែនស្ថិតនៅលើការអះអាងបែបស្មានៗអំពីការកាត់ផ្តាច់ទឹកពីខ្សែទឹកខាងលើនោះទេ ប៉ុន្តែគឺស្ថិតនៅលើបញ្ហារចនាសម្ព័ន្ធផ្ទៃក្នុងដែលមិនទាន់បានដោះស្រាយ រួមមាន៖ សមត្ថភាពស្តុកទឹកមានកម្រិត សម្ពាធនៃការកកកុញល្បាប់ភក់ ការប្រើប្រាស់មិនមានប្រសិទ្ធភាព និង សមត្ថភាពនៃការគ្រប់គ្រងទឹក ។ ការទម្លាក់កំហុស នៃចំណុចខ្វះខាតក្នុងការគ្រប់គ្រងផ្ទៃក្នុងទាំងនេះទៅលើកត្តាខាងក្រៅ តាមរយៈការបង្កើតរឿងរ៉ាវអំពីកង្វះខាតទឹកដែលប្រឌិតឡើង គឺមិនអាចជួយដោះស្រាយបញ្ហាប្រឈមរយៈពេលវែងដ៏ពិតប្រាកដដែលអាងទន្លេនេះកំពុងប្រឈមមុខនោះឡើយ៕

ដោយលោក Atul Jain អតីតប្រធានគណៈកម្មាធិការមជ្ឈិម ទទួលបន្ទុកកិច្ចការទឹក (Central Water Commission)

To Top