ស្ថានទូតរុស្សី ស្ថិតនៅក្នុងប្រទេសស៊ុយអែត រងការបំភ័យនិងវាយប្រហារ ដោយដ្រូន២លើក
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាស្ថានទូតរុស្ស៊ី ប្រចាំប្រទេសស៊ុយអែតបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញថាយន្តហោះគ្មានមនុស្សបើកពីរគ្រឿង បានវាយក្នុងទីតាំងរបស់ខ្លួននៅទីក្រុង Stockholm នៅម៉ោងប្រហែល២ទៀបភ្លឺ ម៉ោងក្នុងស្រុក។
យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានបង្ហោះនៅលើ Telegramបញ្ជាក់ថាដ្រូនទីមួយបានទម្លាក់ប្រអប់នៃ ថ្នាំលាបពណ៌ក្រហមនៅខាងក្នុងស្ថានទូត ហើយបន្ទាប់ដ្រូនបើកទីពីរ ដែលផ្ទុកនូវអ្វីដែលស្ថានទូតបានពណ៌នាថាជាឧបករណ៍បំផ្ទុះក្លែងក្លាយ បានធ្លាក់នៅខាងក្នុងបរិវេណជិតអគារស្ថានទូត។
ស្ថានទូតបានហៅឧប្បត្តិហេតុនេះ ថាមិនមែនគ្រាន់តែជាការបង្កហេតុទេ ប៉ុន្តែជាការប៉ុនប៉ងដោយចំហដើម្បីបំភិតបំភ័យបុគ្គលិករបស់ខ្លួន។
រុស្សីបានធ្វើការកត់សម្គាល់ថាឧបទ្ទវហេតុស្រដៀងគ្នា នេះបានកើតឡើងពីមុនមក ស្ថានទូតបានចោទប្រកាន់អាជ្ញាធរស៊ុយអែត ពីការខកខានក្នុងការធានាសុវត្ថិភាពនៃបេសកកម្មការទូតបរទេស តាមតម្រូវការក្រោមអនុសញ្ញាទីក្រុងវីយែន ឆ្នាំ១០៦១ ស្តីពីទំនាក់ទំនងការទូតរវាងគ្នា។
ស្ថានទូតបាននិយាយថា ទោះបីជាអាជ្ញាធរស៊ុយអែតបានចុះបញ្ជីជាផ្លូវការ នូវការវាយប្រហារពីមុនមកលើ ទីតាំងបេសកកម្មនេះក៏ដោយ ការស៊ើបអង្កេតរបស់ពួកគេក្នុងរយៈពេល ជាងពីរឆ្នាំមិនទទួលបានលទ្ធផលអ្វីឡើយ៕









